ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងទំនើងប្រុសស្រីក្រោយបង្ហោះរូបវីដេអូឃ្លីបតាមបណ្ដាញសង្គមព្រួតវ៉ៃទៅលើយុវជនម្នាក់ បណ្ដាលឱ្យរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះបង្ក្រាបក្រុមក្មេងទំនើងប្រុសស្រីឃាត់ខ្លួនបានជាច្រើននាក់ យកមករសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ពាក់ព័ន្ធការបង្ហោះរូបវីដេអូឃ្លីបតាមបណ្ដាញសង្គម មានក្មេងប្រុសស្រីមួយក្រុមបាននាំគ្នាព្រួតវ៉ៃទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសកាលពីម៉ោង ៣រសៀលថ្ងៃទី៥ខែ កញ្ញា ឆ្នាំ២០២៤ នៅម្ដុំលក់ស្រាក្រឡុក ជិតនិងផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានឃើញការបង្ហោះរូបវីដេអូឃ្លីបតាមបណ្ដាញសង្គម មានក្មេងប្រុសស្រីមួយក្រុមបាននាំគ្នាព្រួតវ៉ៃទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសកាលពីម៉ោង៦ ព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យក៏បានស្រាវជ្រាវរហូតដល់ម៉ោង៣រសៀល ទើបឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ម្ដុំលក់ស្រាក្រឡុក នៅជិតផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រី បាន កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួន ជនសង្ស័យទាំងនោះយកទៅធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីបន្តនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖