ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល ទទួលជួបប្រតិភូក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតជាច្រើនដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

ចែករំលែក៖

សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng  ចូលជួបពិសារអាហារ និងពិភាក្សាការងារ។ 

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត។ 

តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖