ខេត្តតនគិរី៖ លោក ជៀង អំ អញ្ជើញ ទស្សនកិច្ចបង្គោលព្រំដែននៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកជៀង អំ រដ្ឋលេខាធិការក្រសួងការពារ
ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះធ្វើទស្សនកិច្ច បង្គោលព្រំដែន្នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ស្ថិតក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នៅក្នុងឱកាសនោះ លោកនិងក្រុមការងាររាជរដ្ឋាភិបាលបានអញ្ជើញទស្សនាបង្គោលព្រំដែន២៩លើ៣, ២៩លើ៤ និងបង្គោលលេខ៣០ដោយលោកបានសម្តែងនូវការសប្បាយរីករាយនៅពេលចុះមកបានឃើញដោយផ្ទាល់នូវបង្គោលព្រំដែនដ៏រឹងមាំដែលជាតឹកតាងការការពោរបូរណភាពទឹកដីរបស់កម្ពុជា។
លោកបន្តថា ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន ត្រូវរាជរដ្ឋាភិបាលផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងហើយយើងបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងឈរលើមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងពីរបានឯកភាពគ្នា។ មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច៕
ដោយ ៖ ជីវ័ន្ត