ទីក្រុងសេអ៊ូល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ សង្គ្រាមអាចឆាបឆេះបានយ៉ាងលឿន និងយ៉ាងងាយ ប៉ុន្ដែការលុបបំបាត់សង្គ្រាមពិតជាមានការលំបាកណាស់។ ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេសឡើងវិញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង៣០ឆ្នាំ ទើបអាចស្វែងរកសន្ដិភាពបានដូចសព្វថ្ងៃនេះ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ៕
ដោយ៖ តារា