ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការចោទថាគណបក្សប្រជាជនកម្ពុជាជាឆ្កែបម្រើយួន = ដែលការចោទនេះមិនអាចទទួលយកបានជាដាច់ខាតហើយត្រូវតែឆ្លើយតបដោយស័ក្តិសម។
២- រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជា = តែត្រូវក្រុមឧទ្ទាមក្រៅច្បាប់និយាយថារាជរដ្ឋាភិបាលមានមន្ត្រីមិនមែនជាខ្មែរទេគឺជាយួនឬថៃ។
៣- ក្រុមឧទ្ទាមក្រៅច្បាប់មានសង្ឃឹមថានឹងបានកាន់អំណាចនៅថ្ងៃណាមួយ = ពួកគេនឹងរក្សាទុកមន្ត្រីៗថ្នាក់ទាបខាងក្រោម។
៤- អា គឹម សុខ មានសង្ឃឹមថាប្រជាជនកម្ពុជានឹងងើបឡើងដូចនៅបង់ក្លាដែស = ដេកចាំទៅអានាង។
៥- នៅពេលដែលក្រុមឧទ្ទាមក្រៅច្បាប់បង្កើនលាបព័ណ៌លើសម្តេចតេជោ ហ៊ុន សែន = សម្តេចតេជោ ហ៊ុន សែន កាន់តែត្រូវបានអន្តរជាតិលើកសរសើនិងផ្តល់កិត្តិយសជូនសម្តេចដ៏ខ្ពង់ខ្ពស់។
៦- រឿងមានជនជាតិវៀតណាមនៅបឹងទន្លេសាប នៅចម្ការកៅស៊ូត្បូងឃ្មុំមានតាំងពីជំនាន់បារាំងម៉្លេះ = មកបន្ទោសរាជរដ្ឋាភិបាលកម្ពុជាក្រោយៗម៉េចកើត?
៧- ខ្មែរចេះដាំកៅស៊ូ ដំឡូងមី ម្រេច តែមិនមានទុនដើម្បីដាំ = ទើបបានជាត្រូវការវិនិយោគពីក្រៅប្រទេសឲ្យមកធ្វើអាជីវកម្មទ្រង់ទ្រាយធំដើម្បីនាំចេញ។
៨- ការប្តូរឈ្មោះខេត្ត ភូមិដ្ឋានខ្មែរជាភាសាវៀតណាមមានតាំងពីជំនាន់ដើមដែលវៀតណាមមកត្រួតត្រាខ្មែរនាសវទី១៧-១៨មកម៉្លេះ = មកបន្ទោសរាជរដ្ឋាភិបាលកម្ពុជានាសវទី២១ម៉្តេចកើត?
៩- រឿងក្នុងប្រវត្តិសាស្ត្រពីអតីតៈកាលតាំងពីរាប់រយឆ្នាំកន្លងទៅ = ហេតុម៉េចមិនយកជាបទពិសោធន៍ហើយជៀសវាង ម៉េចបានជាចូលចិត្តគាស់កកាយបង្កើតជាបញ្ហាថ្មី?
១០- ដោយប្រកួតប្រជែងមិនឈ្នះគណបក្សប្រជាជនកម្ពុជា = អតីតៈបក្សប្រឆាំងដែលបានក្លាយជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបានប្រើគ្រប់ឧបាយកលដើម្បីរំខាននិងបំផ្លាញជាតិតាមដែលពួកវាអាចធ្វើបានក្នុងទិសដៅធ្វើឲ្យសេដ្ឋកិច្ចទេសចរណ៍ធ្លាក់ចុះ ជីវភាពប្រជាជនមានការភ័យខ្លាច អន្តរជាតិមិនមកវិនិយោគប្រជាជនអត់ការធ្វើ ការរកស៊ីតូចតាចជួបការលំបាកជំពាក់ធនាគារ ប្រព័ន្ធផ្សព្វផ្សាយវាកាន់តែមួលបង្កាច់សភាពការណ៍បំភិតបំភ័យប្រជាជន។ល។
ដោយ ៖ សិលា