ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ ត្រាំ ទទួលស្គាល់ជាលើកដំបូងថា អាចនឹងបរាជ័យក្រោមស្នាដៃលោកស្រីហ៊ីលឡារី គ្លីនតុន

ចែករំលែក៖

កាលពីថ្ងៃទី១១ ខែសីហា ឆ្លើយតបទៅ នឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានCNBC បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បញ្ជាក់ថា នៅក្នុងការបោះឆ្នោតខាង មុខលោកអាចនឹងបរាជ័យក្រោមស្នាដៃលោកស្រ​ី ហ៊ីលឡារី គ្លីនតុន។

លោក ដូណាល់ ត្រាំ បញ្ជាក់ថា “ខ្ញុំជា មនុស្សនិយាយត្រង់ ហើយអ្វីដែលខ្ញុំបាន ធ្វើនិងនិយាយគឺជាការពិត ហើយប្រសិនបើ ក្នុងរយៈពេល៩០ថ្ងៃទៀតខ្ញុំបរាជ័យដោយសារតែសម្តីពិតនៅក្នុងឆាកនយោបាយនោះ ខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជីវិតដូចដើមវិញ មិនមានអ្វីខុសប្រក្រតីឡើយ”។

លោក ត្រាំ បញ្ជាក់ទៀតថា “ទាំងនោះមិនមែនជាអ្វីដែលខ្ញុំចង់បានឡើយ។ ខ្ញុំគិត ថា ខ្ញុំនឹងទទួលបានជ័យជម្នះជាមួយអ្វីដែល ខ្ញុំបានធ្វើនាពេលនេះ បើផ្ទុយទៅវិញខ្ញុំនឹងត្រៀមពេលវេលាសម្រាប់ការសម្រាកកាយ យូរអង្វែង”។

និយាយអំពីការព្រួយបារម្ភរបស់ខ្លួននៅ ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ លោក ត្រាំ នៅតែមានក្តីសង្ឃឹមជានិច្ច។ នៅក្នុងការស្ទង់មតិរបស់បណ្តាញព័ត៌មាន NBC និង Wall Street Journal បង្ហាញឲ្យឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន នាំមុខលោក ត្រាំ តែ៧ទៅ១១ភាគរយប៉ុណ្ណោះសម្រាប់ពលរដ្ឋនៅទូទាំងប្រទេសអាមេរិក។

ទន្ទឹមនឹងនោះជាមួយនឹងសម្តីបង្កឲ្យមាន វិវាទ លោក ត្រាំ បានធ្វើឲ្យអ្នកនយោបាយឆ្នើមៗរបស់គណបក្សសាធារណរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់នាពេលអនា គតដល់គណបក្សអាចធ្វើឲ្យបាត់ជំនឿទៅលើគណបក្សសាធារណរដ្ឋនាពេលខាង មុខ។

កាលពីថ្ងៃទី១០ ខែសីហា លោក ត្រាំ បានចោទប្រកាន់ថា ប្រធានាធិបតី អូបាម៉ានិងលោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នកបង្កើតក្រុមIS។ លោក ត្រាំ ធ្លាប់បាន ប្រកាសថា IS បានគោរពប្រធានាធិបតី អូបាម៉ា ដែលជាអ្នកបានបង្កើតក្រុមនេះ ឡើង ហើយខ្ញុំអាចនឹងនិយាយបានថា លោក ស្រី គ្លីនតុន ក៏ជាអ្នករួមគំនិតបង្កើតក្រុម ភេរវកម្មនេះឡើងផងដែរ។

ឆ្លើយតបទៅនឹងសកម្មភាពរបស់លោក ​ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន បញ្ជាក់ថា បុគ្គលណាមួយក្តីបើធ្វើរឿង អាក្រក់មិនអាចក្លាយជាប្រធានាធាធិបតីអាមរិកនោះឡើយ។ លោកស្រីបញ្ជាក់ថា វាមិនមែនជាការពិតឡើយ ដែលថាប្រធា នាធិបតី អូបាម៉ា បង្កើតក្រុមIS ប្រធានាធិបតី អាមេរិកមិនអាចធ្វើរឿងអាក្រក់បែបនេះទេ។

ក្រៅពីការចោទប្រកាន់លោកស្រី ហ៊ីល ឡារី គ្លីនតុន ជាអ្នករួមគំនិត្យបង្កើតក្រុមISលោក ត្រាំ ក៏បាននិយាយគំរាមកំហែង ដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ថាលោក ស្រីអាចនឹងរងការធ្វើឃាតពីក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិក។ ការ ប្រកាសនោះមិនខុសអ្វីពីការជំរុញឲ្យក្រុមជនល្មើសដែលពេញចិត្តនឹងការប្រើប្រាស់កាំភ្លើងឲ្យបាញ់សម្លាប់លោកស្រី។

បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បានថ្កោលទោសយ៉ាងខ្លាំង ដល់គូប្រជែងមកពីគណបក្សសាធារណ រដ្ឋលោក ដូណាល់ ត្រាំ ថា បានដើរហួសព្រំដែននៅពេលដែលលោកនិយាយជំរុញឲ្យមានអំពើហិង្សាកើតឡើងសំដៅទៅលើលោកស្រី។

កាលពីថ្ងៃទី១០ ខែសីហា លោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ជាក់នៅក្នុងពេល និយាយទៅកាន់អ្នកគាំទ្រលោកស្រីក្នុងទីក្រុង Des Moines រដ្ឋ Iowa ថា «កាលពីពេល កន្លងទៅថ្មីៗនេះយើងបានឮសម្តីនិយាយខ្វះ ស្មារតីទទួលខុសត្រូវរបស់លោក ត្រាំ ហើយ ការនិយាយនោះគឺដើរហួសព្រំដែន »។ លោកស្រីបញ្ជាក់ទៀតថា សម្តីរបស់បេក្ខភាពប្រធានាធិបតីឬក៏ក្លាយជាប្រធានាធិបតី សម្តីទាំងនោះនឹងនាំមកនូវផលអាក្រក់ សម្រាប់សង្គមជាតិ។

នៅមុននេះមួយថ្ងៃលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិកអាចនឹងធ្វើឃាតលោកស្រី ហ៊ីលឡារី គ្លីនតុន ប្រសិនបើលោកស្រីជំរុញឲ្យអនុម័តច្បាប់ហាមប្រាមប្រើប្រាស់កំាភ្លើងនៅអាមេរិកនោះ ៕ ម៉ែវ សាធី

donald-trump


ចែករំលែក៖