ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតអោយ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតថ្មីកូរ៉េខាងជើងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតអូស្រា្តលីរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតថ្មីកូរ៉េខាងជើងប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាពជាបន្ត។

លោក Jan Yun Gon បានបញ្ជាក់អំពីកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េខាងជើងដែលបានចាប់ផ្តើម តាំងពីសម័យ សម្តេចព្រះបរមរតនកោដិ និងប្រមុខដឹកនាំកូរ៉េ គឹម អិលស៊ុង។ លោក Jan បានអញ្ជើញមកដល់កម្ពុជាអស់រយៈពេល២ខែមកហើយ។ លោកបានឃើញនូវការរីកចម្រើនរបស់កម្ពុជាគួរជាទី មោទនៈនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។ លោក Jan ប្តេជ្ញាខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំទៅមុខ។

សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ចំពោះ លោក Jan Yun Gon ដែលបានមកបំពេញបេសក កម្មការទូតនៅកម្ពុជា ហើយ សម្តេចតេជោ ក៏បានអំពាវនាវឲ្យកូរ៉េខាងជើងធ្វើយ៉ាងណាគោរពចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអំពាវនាវឲ្យមានការចរចារ ៦ភាគីឡើងវិញ ជាពិសេសធ្វើយ៉ាងណាឲ្យមានស្ថេរភាព និងសន្តិភាពក្នុងឧបទ្វីបកូរ៉េទាំងមូល ៕

a3

a1

a2


ចែករំលែក៖