ព័ត៌មានទាន់ហេតុការណ៍៖

ឃើញផ្ទះទំនេរទុកចោលអ្នកជិតខាងយកអីវ៉ាន់ទៅដាក់បម្រុងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ផ្ទុះជារឿង

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះមួយល្វែងលេខL14 ផ្លូវបេតុងក្នុងបុរី បុ៊ន ហួរ ខណៈដែលម្ចាស់ផ្ទះលក់មិនទាន់ដាច់ក៏ទុកចោលមួយរយៈ បែរជាស្ងាត់ៗត្រូវបានអ្នកនៅក្បែរខាង ជាប​់នោះយកអីវ៉ាន់ទៅដាក់ពេញផ្ទះនិងធ្វើទ្វារបិទចាក់សោជាកម្មសិទ្ធផ្ទាល់ខ្លួនទោះ ជាអាជ្ញាធរម្ចាស់សំណង់បង្គាប់ឲ្យរើអីវ៉ាន់ចេញក៏មិនព្រមដែររហូតដល់ប្តឹងដល់ អាជ្ញា​ធរមូលដ្ឋានក៏មិនទាន់ដាច់ស្រេច ទៀត។ តែក្រោយមកភាគីខាងអ្នកយកផ្ទះគេធ្វើជាកម្មសិទ្ធនោះបានគេចវេសរហូត ។

ករណីនេះធ្វើឲ្យភ្ញាក់ផ្អើលកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅ ក្នុងបុរីបុ៊ន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីលោក បុ៊ន ហួរ អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ១០១០១ ផ្លូវ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បាន ឲ្យដឹងថាលោកជាម្ចាស់សំណង់ខាងលើ ហើយកន្លងមកបានលក់ផ្ទះ២ល្វែង L15,L16 ឲ្យទៅ ឈ្មោះ សួន សម្បត្តិ ដោយផ្ទេរឯកសារកម្មសិទ្ធិត្រឹមត្រូវ។ មួយរយៈ ក្រោយមកនេះបែរជាមានផ្ទះមួយល្វែង ជាប់គ្នានោះញឺផ្ទះលេខL14 ត្រូវបាន ឈ្មោះ សួន សម្បត្តិ យកអីវ៉ាន់ទៅដាក់ពេញផ្ទះធ្វើទ្វារបិទបាំចាក់សោទៅវិញខណៈដែល គាត់មិនទាន់លក់ដោះដូរឲ្យទៅបុគ្គលណាម្នាក់នៅឡើយនោះ ។

លោកបុ៊ន ហួរ បន្តទៀតថា អស់រយៈ ពេល១ខែកន្លងមកហើយដែលគាត់ប្តឹងទៅអាជ្ញាធរសង្កាត់ជួយដោះស្រាយតែ ទោះជាកន្លងមកមានលិខិតអញ្ជើញ លោក សួន សម្បត្តិ ឲ្យយកឯកសារប្លង់​កម្មសិទ្ធិកាន់កាប់មកបង្ហាញអាជ្ញាធរក៏ដោយក៏ ពុំឃើញមានវត្តមានលោក សួន សម្បត្តិ ចេញមុខមកដោះស្រាយឡើយ។ រហូតមក ដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ទើបផ្ទុះរឿងឆោឡោជាថ្មីខណៈដែល លោក សួន សម្បត្តិ មិនចេញមុខដោះ ស្រាយជាមួយម្ចាស់សំណង់ហើយត្រូវ បានអាជ្ញាធរដកវិលត្រឡប់មកវិញ ។

រឿងរ៉ាវខាងលើអ្នកយកព័ត៌មាននគរ​វត្តមិនអាចសុំការបំភ្លឺពីលោក សួន សម្បត្តិ ដែលមានលំនៅជាប់ផ្ទះកើតហេតុដែលក៏ជាអ្នកយកអីវ៉ាន់ទៅដាក់ក្នុងផ្ទះកើតហេតុ បានទេខណៈដែលអ្នកព័ត៌មានសុំការអនុញ្ញាតថតរូបភាពនិងសំឡេងដើម្បីបំភ្លឺរឿងរ៉ាវចោទប្រកាន់ខាងលើនេះ។ ផ្ទុយទៅវិញ​លោក​ សួន សម្បត្តិ បានហាមមិនឲ្យថត និងជំរុញឲ្យអ្នកសារព័ត៌មានសាកសួរ ទៅលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យវិញនឹងជ្រាបជាព័ត៌មាន ហើយលោកគ្រាន់តែបញ្ជាក់ប្រាប់ថា លោក លោកអត់មានប្លង់កម្មសិទ្ធ ផ្ទះលេខ L14 ពិតមែន តែលោកអភិបាលខណ្ឌ ជាអ្នកឲ្យលោកជួយមើលការខុសត្រូវ កាលបើប្លង់ផ្ទះនៅដែលអ្នកណាកាន់ អ្នកនោះជាម្ចាស់ ។លោកមិនដឹងឡើយ គ្រាន់តែជាអ្នកមើលការខុសត្រូវតាម បណ្តាំរបស់លោកអភិបាលខណ្ឌប៉ុណ្ណោះ ។

តែទោះជាយ៉ាងណាក៏ដោយលោក បុ៊ន ហួរ ជាម្ចាស់សំណង់បុរីខាងលើបានអះអាងថាលោកមិនទាន់ផ្ទេរកម្មសិទ្ធិ ផ្ទះមួយល្វែងនេះឲ្យទៅអ្នកណានៅឡើយ ហេតុអីលោក សួន សម្បត្តិ មិនរុះរើអីវ៉ាន ចេញទៅវិញកាលបើមិនមែនផ្ទះនេះជាផ្ទះរបស់ខ្លួនហើយប្លង់ក៏នៅដៃលោកជាអ្នកកាន់កាប់ទៀតនោះ ៕ សុខាសែនជ័យ

image1

image2


ចែករំលែក៖