ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេចតឡំប្រឺតាមុខហាង ស្ត្រីជនជាតិ ចិនយកដែកវាយបែកកញ្ចក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ខឹងបុរសម្នាក់យកឡំប្រឺតាមកចតនៅមុខហាងស្រាប់តែទាញដែកមកវាយបណ្តាលឱ្យបែកកញ្ចក់ឡំប្រឺតា ផ្អើលដល់សមត្ថកិច្ច ចុះធ្វើអន្តរាគមន៍។ 

ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៤ ទល់មុខហាងយីហោ កទា រស់ជាតិឆ្ងាញ់ ស្ថិតនៅតាម បណ្តោយផ្លវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន   ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសជនជាតិខ្មែរម្នាក់បានយកឡំប្រឺតារបស់គាត់ចតនៅមុខហាងលក់ដូរនៅទីតាំងកើតហេតុ ហើយស្រាប់តែពេលនោះក៏មានស្ត្រីជនជាតិចិនម្នាក់គាត់ខឹងដោយសារឃើញឡំប្រឺតាមកចតនៅមុខផ្ទះគាត់រកលក់ដូរមិនកេី​តក៏បានដើរទៅប្រាប់ឱ្យម្ចាស់ឡំប្រឺតាយកចេញពីមុខហាងរបស់គាត់ តែភ្លាមៗនោះបុរសនោះមិនបានយកចេញភ្លាមៗនោះទេ ដោយសារតែមានរថយន្តមួយគ្រឿងនៅបាំងពីមុខ​ ធ្វើឱ្យស្ត្រីជនជាតិចិននោះខឹងសម្បាក៏បានដើរចូលទៅក្នុងហាងយកសោមកចាក់ឡំប្រឺតា​ ទេីបបុរសនោះទាញ ទូរស័ព្ទមកថតក៏ស្រាប់តែស្ត្រីខាងលើនោះទាញដែកយកមកដេញវ៉ៃម្ចាស់ឡំប្រឺតាបណ្តាលឱ្យត្រូវឡំប្រឺតា​បែកកញ្ចក់​ និងធ្លាក់ទូរស័ព្ទពីដៃ​បណ្តាលឲ្យបែកកញ្ចក់ ទេីបហៅសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍។ 

ក្រោយកេីតហេតុសមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលទន្លេបាសាក់តាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖