ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល០៤ថ្ងៃ​ នៃពិធីបុណ្យកាន់បិណ្ឌប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យ កុសលប្រកបដោយសេចក្តីជ្រះថ្លា​ និងសុខសុវត្ថិភាពក្នុងមូលដ្ឋានទូទាំងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ដែលជាថ្ងៃប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី១ រហូតមកដល់ថ្ងៃទី២១ ខែ កញ្ញាឆ្នាំ២០២៤ នេះកត់សម្គាល់ឃើញថា ប្រជា ពលរដ្ឋទាំងក្មេងចាស់ ប្រុស ស្រី ដែលមានឧបនិ ស្ស័យក្នុងផ្លូវព្រះពុទ្ធសាសនា បានអញ្ជើញទៅកាន់ទីអារាម នៅទីជិតឬទីឆ្ងាយតាមគោលបំណងនិងសទ្ធាជ្រះថ្លារៀងៗខ្លួន ។  

នៅក្នុងអំឡុងពេល០៤ថ្ងៃនៃពិធីបុណ្យតាមកន្លងប្រពៃណីជាតិខ្មែរនេះបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យកុសលប្រកបដោយសេចក្តីសុខសុវត្ថិភាព នៅគ្រប់ទីកន្លែងទូទាំងខេត្តបាត់ ដំបង ហើយអ្វីដែល សម្រេចបាននេះគឺដោយសារកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបងក្រោមការដឹកនាំបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ បំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ទាំងពេលយប់ និងពេលថ្ងៃ ក្នុងនោះកងកម្លាំងនគរបាល បានធ្វើការសហការជាមួយកងប្រជាការពារ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានបានល្អប្រសើរ ទើបមិនមានបញ្ហាអសន្តិសុខណាមួយកើត ឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលនេះ។

ទន្ទឹមនឹងសុខសុវត្ថិភាពនេះ ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបន្តអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយក្នុងឱកាសនេះ សូមមេត្តាចូលរួមគោរព  ច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើង និងសូមពិនិត្យជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិភាពលំនៅដ្ឋានរបស់បងប្អូន មុនពេលចាកចេញហើយសមត្ថកិច្ចនគរបាលនៅតែបន្តធ្វើសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋទៅតាមភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ដោយ​៖ តារា​


ចែករំលែក៖