ព័ត៌មានទាន់ហេតុការណ៍៖

លោក Michel Barnier នាយករដ្ឋមន្ត្រីបារាំងបង្កើតគណៈរដ្ឋមន្ត្រីជាផ្លូវការ ហើយប្រកាសបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Michel Barnier  នាយករដ្ឋមន្ត្រីបារាំងបានបង្កើតគណៈរដ្ឋមន្ត្រីជាផ្លូវការ ។ ទីស្តីការប្រធានាធិបតីបារាំងបានប្រកាសបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រីអាណត្តិថ្មី ក្នុងចំណោមនោះ លោក Sebastien Lecornu ទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Bruno Retailleauជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Jean-Noel Barrot ជារដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី Rachida Dati ជារដ្ឋមន្ត្រីក្រសួងវប្បធម៌។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ នារសៀលថ្ងៃទី ៥ កញ្ញា តាមម៉ោងក្នុងតំបន់ ទីស្តីការរនាយករដ្ឋមន្ត្រីបារាំងបានរៀបចំពិធីប្រគល់-ទទួលតំណែង  លោក Michel Barnier បានជំនួសលោក Gabriel Attal ក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបារាំងជាផ្លូវការ ។ លោក Barnier អាយុ ៧៣ ឆ្នាំបានបម្រើការជារដ្ឋមន្ត្រីរដ្ឋាភិបាលជាច្រើនដងនិងជាស្នងការសហភាពអឺរ៉ុបពីរដង។ ចាប់តាំងពីឆ្នាំ ២០១៦មក លោកធ្លាប់ធ្វើជាប្រធានតំណាងចរចារបស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការ “ដកចេញពីសហភាពអឺរ៉ុប” របស់អង់គ្លេស៕

ដោយ ៖ សិលា


ចែករំលែក៖