ព័ត៌មានទាន់ហេតុការណ៍៖

ទីស្តីការប្រធានាធិបតីបារាំងប្រកាសពីបញ្ជីឈ្មោះសមាសភាពរដ្ឋាភិបាលអាណត្តិថ្មី លោក Emmanuel Macron ប្រធានាធិបតីបារាំងស្វែងរកមធ្យោបាយដើម្បីឱ្យបារាំងដើរចេញផុតពីភាពជាប់គាំងខាងនយោបាយ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី២១ខែកញ្ញាតាមម៉ោងក្នុងតំបន់ ទីស្តីការប្រធានាធិបតីបារាំងបានប្រកាសពីបញ្ជីឈ្មោះសមាសភាពរដ្ឋាភិបាលអាណត្តិថ្មី ។

តាមបញ្ជីឈ្មោះនេះឱ្យដឹងថា រដ្ឋាភិបាលថ្មីមានសមាជិកសរុប៣៩រូបដែលបូករួមទាំងរដ្ឋមន្ត្រីចំនួន១៩រូប តំណាងថ្នាក់រដ្ឋមន្ត្រីចំនួន១៥រូបនិងរដ្ឋលេខាធិការ៥រូប ដែលភាគច្រើនជាឥស្សរជនកណ្តាលនិយមរបស់លោកប្រធានាធិបតី Emmanuel Macron  ព្រមទាំងឥស្សរជនស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Michel Barnier 

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋាភិបាលថ្មីនឹងបើកធ្វើសន្និសីទលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញា ។ លោក Michel Barnier នាយករដ្ឋមន្ត្រីបារាំងក៏នឹងថ្លែងសុន្ទរកថាអំពីគោលនយោបាយគន្លឹះនៅថ្ងៃទី១ខែតុលាខាងមុខនេះផងដែរ ។

ប៉ុន្តែ ដោយសារបក្សស្តាំនិយមនិងឆ្វេងនិយមដែលមានអាសនៈភាគច្រើនក្នុងសភាតំណាងរាស្ត្រសុទ្ធតែគ្មានតួនាទីក្នុងរដ្ឋាភិបាលថ្មី ដូច្នេះ គណបក្សនយោបាយឆ្វេងនិយមនិងស្តាំនិយមមិនពេញចិត្តយ៉ាងខ្លាំង ៕

ដោយ ៖ សិលា


ចែករំលែក៖