ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដយីឌុបដឹកចំនៀរឈើក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដយីឌុបម៉ាក ហ៊ីយ៉ានដាយ 5ផ្លូវ ដឹកចំនៀរឈើក្រឡាប់ផ្ងារជើង នៅចំណុច ភូមិ ធនម៉ូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីវេលាម៉ោង២រលងអត្រាត្រ ឈានចូលថ្ងៃទី14 ខែសីហា ឆ្នាំ2016 ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ឈើនៅលើឡាន ដែលក្រឡាប់ មិនមែនចំនៀរឈើសុទ្ធ នោះទេ គឺគេយកដើមឈើមកពុះជា2 ហើយបន្លំជាមួយចំនៀរឈើទៅវិញ ។ ហេតុការណ៍ក្រឡាប់រថយន្ដនេះ ខាងសមត្ថកិច្ចមេព្រៃទំនងជាមិនដឹងទេ ។

រថយន្ដពាក់ស្លាកលេខ ព្រះសីហនុ 3A2754 ពណ៌ខៀវ ក្រោយពីបានរើឈើសាងរថយន្ដផ្សេង នោះម្ចាស់ឈើបានយករថយន្ដមកស្ទូច យកទៅកដោយសុវត្ថិភាព មិនរំខានដល់ សមត្ងកិច្ចនគរបាលចរាចរណ៍ និងមន្រ្ដីរដ្ឋបាលព្រៃឈើឡើយ ៕ ប៊ុន រិទ្ធី

rest (10)

rest (9)

rest (8)

rest (7)

rest (6)

rest (5)

rest (4)

rest (3)

rest (2)

rest (1)


ចែករំលែក៖