នៅថ្ងៃទី 23 ខែកញ្ញា ប្រធានាធិបតីជាប់ឆ្នោត Anura Kumara Dissanayake បានស្បថចូលកាន់តំណែង ដោយក្លាយជាប្រមុខរដ្ឋទី 9 របស់ប្រទេសស្រីលង្កា ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ 1948 ។
ថ្លែងនៅក្នុងពិធីសម្ពោធដែលធ្វើឡើងនៅរដ្ឋធានីកូឡុំបូដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោកប្រធានាធិបតី Dissanayake បាននិយាយថា រដ្ឋបាលរបស់លោកនឹងប្រឈមមុខនឹងបញ្ហាជាច្រើន ហើយភារកិច្ចចម្បងរបស់គាត់គឺបង្កើត “វប្បធម៌នៃនយោបាយថ្មី” ។ លោក Dissanayake បានសន្យាថានឹងធ្វើការជាមួយអ្នកជំនាញ និងធ្វើការសម្រេចចិត្តដ៏ល្អប្រសើរសម្រាប់ប្រទេស។ លោកក៏បានបញ្ជាក់ដែរថា លោកនឹងកសាងទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់។
មួយថ្ងៃមុននេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសស្រីលង្កាបានប្រកាសថា លោក Dissanayake កើតនៅឆ្នាំ 1968 ជាមេដឹកនាំគណបក្សអំណាចប្រជាជនជាតិម៉ាក្ស(Marx)និយម (NPP) បានឈ្នះការបោះឆ្នោតប្រធានាធិបតីដែលធ្វើឡើងនៅថ្ងៃទី 1 ខែកញ្ញា ដល់ថ្ងៃទី 21 ខែកញ្ញា នៅពេលទទួលបានសំឡេងគាំទ្រ 42.31% . មេដឹកនាំគណបក្សប្រឆាំងលោក Sajith Premadasa ទទួលបានសំឡេងគាំទ្រច្រើនជាងគេទីពីរ (ជាមួយនឹងអត្រាគាំទ្រ 32.76%) ហើយប្រធានាធិបតី លោក Ranil Wickremesinghe ទទួលបានសម្លេងគាំទ្រច្រើនជាងគេទីបី (ទទួលបាន 17.27% នៃសំឡេងគាំទ្រ)។
នេះគឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពីសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានដួលរលំនៅឆ្នាំ 2022។ ភាពទន់ខ្សោយក្នុងការគ្រប់គ្រងសេដ្ឋកិច្ចដោយរដ្ឋាភិបាលមុនៗបានធ្វើឱ្យប្រទេសកោះអាស៊ីខាងត្បូងស្ទើរតែធ្លាក់ចូលទៅក្នុងបំណុល និងក្ស័យធន ទុនបំរុងប្តូរប្រាក់បរទេស ទំនិញសំខាន់ៗ និងប្រេងឥន្ធនៈខ្វះខាតយ៉ាងខ្លាំង។ ការដួលរលំសេដ្ឋកិច្ចបាននាំឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ 2022 ដែលឈានដល់ការបញ្ចប់ដោយក្រុមបាតុករដែលកាន់កាប់អគារសំខាន់ៗក្នុងរដ្ឋធានីកូឡុំបូ ដោយបង្ខំឱ្យប្រធានាធិបតីជំនាន់នោះ Gotabaya Rajapaksa លាលែងពីតំណែងហើយចាកចេញពីប្រទេស៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN