ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ព្រឹត្តិការណ៍ហ្គាំប៊ល៣០០០ជាព្រឹត្តិការណ៍របស់ពួកសេដ្ឋីពិភពលោកដោយឆ្លងកាត់កម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងនៅស្រុកខ្មែរ = ការយករថយន្តទំនើបនិងមានថ្លៃខ្ពស់ជារឿងចម្លែកសម្រាប់ស្រុកខ្មែរមិនមែនធ្វើបញ្ឈឺចិត្តអ្នកក្រស្រុកខ្មែរទេ ឲ្យយល់ផងកុំចេះតែទាស់គ្រប់រឿងពេក?
២- រឿងសម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសនៅកូរ៉េខាងត្បូងជារឿងដោយឡែក = ឯរឿងអាមេរិកដាក់ទណ្ឌកម្ម ឯកឧត្តម លី យ៉ុងផាត់ ជារឿងដោយឡែកពីគ្នា។
៣- រាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីការពារទឹកដី = ប៉ុន្តែសូមរដ្ឋាភិបាលមេត្តាចាត់ការមន្ត្រីដែលមានដីតាមព្រំដែនហើយជួលដីឲ្យវៀតណាមធ្វើចម្ការផង?
៤- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីការអភិវឌ្ឍន៍ CLV ជាផ្លូវការរួចហើយ = ត្រង់អ្នកណាជឿឬមិនជឿជារឿងផ្ទាល់របស់ម្នាក់ៗ?
៥- ពួកប្រឆាំងព្យាយាមឃោសនាថាកម្ពុជាអាក្រក់សឹងគ្រប់យ៉ាងក្នុងបំណងរារាំងមិនឲ្យទេសចរណ៍មកលេងកម្ពុជា = តែដល់មានព្រឹត្តិការណ៍ហ្គំាប៊ល៣០០០មានសេដ្ឋីៗរថយន្តទំនើបតម្លៃថ្លៃមកដល់កម្ពុជាបែរជាវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា តើពួកប្រឆាំងចង់បានស្អីឲ្យពិតប្រាកដ មិនជាគំនិតបំផ្លាញជាតិទេឬ?
៦- របស់ដែលហៅថាចលនាមាតាធម្មជាតិគឺជាអង្គការខុសច្បាប់ = សកម្មភាពដែលយករបស់ដែលហៅថាចលនាមាតាធម្មជាតិគឺខុសច្បាប់?
៧- សម្លេងត្រឹមជាង១៥ម៉ឺននាក់ = មិនអាចល្បីលើយុត្តាធិការរបស់តុលាការបានទេ?
៨- អ្នកដែលជេររាជរដ្ឋាភិបាលកម្ពុជាខ្លាំង = ត្រូវពួកវាដាក់ឈ្មោះថាជាអ្នកវិភាគដ៏មានថ្វីមាត់។ ថ្វីមាត់អីមិនបាច់រៀនដល់ថ្នាក់បណ្ឌិតអីទេ មាក់អាថាយកៗដោយគ្មានការទទួលខុសត្រូវ?
៩- នៅលើពិភពលោក គ្មានប្រទេសណាអាចរស់នៅឯកោម្នាក់ឯងដោយគ្មានធ្វើសហប្រតិបត្តិការណ៍ជាមួយបណ្តាប្រទេសដទៃទេទោះបីជាប្រទេសមហាអំណាចសេដ្ឋកិច្ចក៏ដោយ = ចុះទម្រាំកម្ពុជាជាប្រទេសតូចនិងទន់ខ្សោយ ត្រូវការណាស់ក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយបណ្តាប្រទេស។
១០- គោលដៅរុញរាជរដ្ឋាភិបាលកម្ពុជាឲ្យថយក្រោយ = ក្រុមឧទ្ទាមក្រៅច្បាប់មិនផ្អាកត្រឹមបញ្ចប់ការអភិវឌ្ឈន៍តំបន់ត្រីកោណទេ?៕
ដោយ ៖ សិលា