ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន ក្រុមការងារចុះជួយសង្កាត់ស្វាយតឿ ដឹកនាំក្រុមការងារ កាន់បិណ្ឌវេនទី៧ នៅវត្តមុនីសិលា (ហៅវត្តឡ)ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖  លោក សរ សុដានី អភិបាលរង ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយតឿ លោក ម៉េង សាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងនិងក្រុមការងារ ចុះជួយសង្កាត់ស្វាយតឿ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តមុនីសិលា (ហៅវត្តឡ) ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

ឱកាសនោះ លោក សរ សុដានី អភិបាលរង ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយតឿ បានមានប្រសាសន៍ថា រូបលោកនិងក្រុមការងារ បានមកកាន់បិណ្ឌទី៧ នៅវត្តមុនីសិលា (ហៅវត្តឡ)នាពេលនេះដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន។

លោក បានបន្ថែមថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។

គូររំលឹកថា ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃពិធីបុណ្យប្រពៃណី ជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក សរ សុដានី អភិបាលរង ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយតឿ លោក ម៉េង សាន អនុប្រធានកក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ក៏បាននាំទេយ្យទាននិងបច្ច័យ មួយចំនួន ប្រគេនព្រសង្ឃនៅវត្តមុនីសិលា (ហៅវត្តឡ)ក្នុងបិណ្ឌទី៧និងបានជូនបច្ច័យដល់តាជី យាយជី ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖