ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកចូវថាញ់ប្រទេសវៀតណាម មកពិនិត្យជំងឺអត់គិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ១០០នាក់ នៅក្នុងឃុំដូងនិងចែកអំណោយដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុប៣០០នាក់មកពីឃុំកំពង់ត្រាចនិងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បងប្អូនប្រជាពលរដ្ឋ ចំនួន ១០០នាក់ នៅក្នុង ឃុំដូង បានមកពិនិត្យ ជំងឺអត់គិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស្រុកចូវថាញ់ ប្រទេសវៀតណាម នៅទីកន្លែងពិនិត្យសុខភាពនៅរដ្ឋបាលឃុំដូងនិងប្រជាពលរដ្ឋ១០០នាក់សិស្សានុសិស្ស២០០នាក់សរុប ចំនួន៣០០នាក់ មកពី ២ឃុំ មានឃុំកំពង់ត្រាចនិងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ដែលបានទទួលអំណោយពីសប្បុរសជន ស្រុកចូវថាញ់ខេត្តតៃនិញ ប្រទេសវៀតណាម នៅទីធ្លាមុខ សាលាស្រុករមាសហែក។

ការចុះ ពិនិត្យជំងឺ និងចែកអំណោយធ្វើឡើង នាព្រឹក ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ ក្រោមការចូលរួមពីសំណាក់ លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុកលោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក លោកអនុប្រធាន គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ លោកប្រធានយោធាស្រុកចូវថាញ់លោកអនុប្រធានយោធាស្រុក លោកអភិបាលរងស្រុករមាសហែក លោកនាយករដ្ឋបាលស្រុក លោកមេប៉ុស្តិ៍៨៣៩.លោកប្រធានមន្ទីរពេទ្យស្រុកចូវថាញ់ខេត្តតៃនិញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកចូវថាញ់ ជាច្រើននាក់ ផងដែរ។

ក្នុងឱកាសនោះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានលេខាបក្ស លោកអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក និងប្រតិភូស្រុក ចូវថាញ់ ខេត្តតៃនិញ ដែលបានផ្តល់កិត្តិយស បានអញ្ជើញបានដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យសុខ ភាពដោយផ្ទាល់ និងបានចែកអំណោយ ដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុប៣០០នាក់មកពីឃុំកំពង់ត្រាចនិងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក របស់សប្បុរសជន មកពីស្រុកចូវថាញ់ ខេត្តតៃនិញ ក្នុងពេលនេះ គឺជាការឆ្លុះបញ្ចាំង នូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព ចិត្តភាព និង សហប្រតិបត្តិការ ដែលមានតាំងពីរយូរលង់មកហើយ រវាងប្រជាជនកម្ពុជា និងប្រជាជនវៀត ណាម និយាយរួម និយាយដោយឡែករវាងប្រជាជនស្រុករមាសហែក និងប្រជាជន ស្រុកចូវថាញ់។

លោកបន្តថា ស្ថិតក្នុងឱកាស នៃកម្មពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ នាពេលនេះ ក្នុងនាមរដ្ឋបាលស្រុក ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមគោរពប្រសិទ្ធិពរបវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ ជូនលោក លោក ស្រី ថ្នាក់ដឹកនាំបក្សរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារីនិងប្រជាជនស្រុក ទាំងមូល សូមមានសុខ ភាពល្អបរិបូរណ៍កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សំរេចបានជោគជ័យ គ្រប់ភារកិច្ច និងសូមបាន រូបប្រទះ តែនឹងសេចក្តីសុខ សុភមង្គល គ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លៀត ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមអាជ្ញាធរស្រុករមាសហែក ខ្ញុំសូមសម្តែងនូវការគោរព កោតសសើរ និងអបអរសាទរចំពោះស្នាដៃជោគជ័យថ្មីៗ និងសមិទ្ធផលធំៗ ទាំងឡាយ ដែល បក្សនិងរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមពិសេសស្រុក ចូវថាញ់ ខិតខំពុះពារសំរេច បាន ជូនមាតុភូមិ និងជាតិមានការកើនឡើងជាលំដាប់ ក្នុងការលើកកំពស់ជីវភាពប្រជាជនអោយ កាន់តែប្រសើរឡើង ៕

ដោយ៖ សុថាន


ចែករំលែក៖