ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះបានស្រកចុះបន្តិចនៅថ្ងៃទី២៦ ខែកញ្ញានេះ!

ចែករំលែក៖

ខេត្តក្រចេះ ៖ ស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះបានស្រកចុះបន្តិចនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ! ទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៥៣ ម៉ែត្រ ស្រកចុះ ០,១១ម៉ែត្រធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៦៤ម៉ែត្រ។

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើ ភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០% ៕ 

ដោយ ៖ សិលា


ចែករំលែក៖