ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទង បង្ក្រាបក្រុមជនសង្ស័យ៤នាក់ ក្នុងករណី៣ផ្សេងគ្នា ដកហូតម៉ាទឹកកកជាង១០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ក្រុមជនសង្ស័យ ចំនួន៤ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងបង្ក្រាបចំនួន៣ទីតាំងផ្សេងគ្នា ដកហូត ម្សៅក្រាមពណ៌ សថ្លា សង្ស័យ ជាគ្រឿងញៀនចំនួន១៣កញ្ចប់ កាលពីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកដោយមានការសម្របសម្រួល ដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៣ទីតាំងឃាត់មុខ សញ្ញា៤នាក់។

លោកអធិការនគរបាលស្រុកសំរោងទងបានឱ្យទៀតថា ក្រុមជនសង្ស័យចំនួន ៤នាក់ដែលឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះ សុង វី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃរំដួល ឃុំ សែនដី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។ ឃាត់ខ្លួនត្រង់ចំណុចនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៣ កញ្ចប់ (មធ្យម ០២កញ្ចប់) ទូរស័ព្ទដៃ ១ គ្រឿង។

ទី ២-ឈ្មោះ សេង សំរិទ្ធ ប្រុស២២ឆ្នាំនៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឃាត់ចំណុចភូមិព្រីងឃុំរលាំងចក ស្រុកសំរោងទង ដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀន២កញ្ចប់តូចទូរសព្ឌ័១គ្រឿងម៉ូតូ១គ្រឿង ទី៣-ឈ្មោះ ធន គឹមហួត ប្រុស២៥ឆ្នាំនៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឃាត់នៅភូមិអំពែភ្នំ ដកហូតវត្ថុតាង -ម្សៅក្រាមពណ៌ស សង្សុយ័គ្រឿងញៀន៦កញ្ចប់មធ្យម១កញ្ចប់ ទូរសព្ឌ័ដៃ១គ្រឿង ។

លោកបានបន្តទៀតថា ទី៤-ឈ្មោះ សុខ រ៉ាវី ប្រុស៣៣ឆ្នាំ នៅភូមិបង្កើយឃុំសំបូរ ស្រុកសំរោងទង ឃាត់ចំណុចព្រៃខាងលិច ភូមិក្រាំងលាវឃុំសំបូរដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្សយ័គ្រឿងញៀន ២កញ្ចប់មធ្យម១កញ្ចប់ ទូរសព្ឌ័ដៃ១គ្រឿង ម៉ូតូ១គ្រឿង ។

បច្ចុប្បន្ន ក្រុមជនសង្ស័យមុខសញ្ញា ទាំង៤នាក់រួមជាមួយវត្ថុតាង គ្រឿងញៀនចំនួន១៣កញ្ចប់មធ្យម ៤កញ្ចប់,ទូរស័ព្ទចំនួន៤គ្រឿង, ម៉ូតូ ១គ្រឿងនិងសម្ភារៈប្រើសមួយចំនួនផងនោះ។ករណីខាងលើនេះជំនាញកំពុងសាកសួរកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖