ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ៊ំប្រុស ស៊ុន ភីរៈ អាយុ ៧៣ឆ្នាំ មានជម្ងឺភ្នែកកន្ទុយថ្លែន និងភ្នែកឡើងបាយ បណ្តាលឱ្យស្រវាំងមេីលមិនឃេីញច្បាស់មកពី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប មកទទួលការព្យាបាលនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន លោកអ៊ំ ទទួលការពិនិត្យ និងវះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេច និងលោកស្រីបណ្ឌិត។
សម្តេចធិបតី និងលោកស្រីបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ថ្លៃធ្វើដំណើរ និងការហូបចុក ជូនអ៊ំប្រុស និងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ លោកអ៊ំ និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។
តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដ៏ខ្ពង់ខ្ពស់ដោយលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ៕
ដោយ៖ តារា