ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ជូនសាធារណជនជ្រាបអំពីស្ថានភាពកំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលវេញ)…!

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួសជុល ថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលវេញ)សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្លៀងធ្លាក់ជោគជាំ ជាពិសេសនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ 

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម ទំរាំកំណាត់ផ្លូវនេះឈានដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

ជាមួយគ្នានេះ​ អ្នកនាំពាក្យរូបនេះ​ ក៏សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់​ អត់ឱន អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល ថែទាំប្រចាំនេះ៕

ដោយ​៖ តារា​


ចែករំលែក៖