ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ២គ្រឿងបុកគ្នានៅក្នុងបរិវេណបឹងកក់ បណ្ដាលឱ្យការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដម៉ាកToyota hilux មួយគ្រឿងបាន បេីកទៅបុករថយន្ដ Toyota cross មួយគ្រឿងទៀតនៅចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខចំហៀងរថយន្ដទាំងសងខាង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១ និង០០នាទីយប់ ក្នុងបរិវេណផ្លូវបឹងកក់ ស្ថិតតាមបណ្ដាលផ្លូវ៦១៦ កែងនិងផ្លូវ១៦៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេញកើតហេតុ គេឃេីញមានរថយន្ដម៉ាក toyota cross មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្ដាល2D. 3777 បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះធ្វើដំណើរដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្ដToyota hilux មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN. 1156 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦១៦ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុស្រាប់តែបុកគ្នាបញ្ឆិតពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្ដទាំងសងខាងរងការខូចខាត ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ខណៈមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងឲ្យតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរតែមិនត្រូវ ក៏សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖