ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!

១) តើការលាកអញ្ជាញធ្មេញបង្កឲ្យមានហានិភ័យដល់សុខភាពទូទៅដូចជាជំងឺអ្វីខ្លះ?

   – ជំងឺបេះដូង

   – ជំងឺដាច់សរសៃឈាមខួរក្បាល

   – ជំងឺរលាកខួតរ៉ាំរ៉ៃ

   – ជំងឺទឹកនោមផ្អែម

   – ជំងឺពុកឆ្អឹង

   – ជំងឺរលាកសន្លាក់

   – ជំងឺមហារីក

   – សម្រាប់ស្ត្រីមានផ្ទៃពោះ (កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)

២) អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?

   ក- មូលហេតុធំចំបងមួយគឺបណ្តាលមកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។

   ខ- រោគសញ្ញាមួយចំនួន៖

   – មានរលាកក្រហមលើអញ្ចាញធ្មេញ

   – ឡើងហើមប៉ោងលើអញ្ចាញធ្មេញ

   – ងាយឈាមពេលប៉ះទង្គិច

   – មានខ្ទុះនៅតាមជើងធ្មេញ

   – មានធំក្លិនមាត់ និងឈឺចាប់

   គ- ការវិត្តន៍៖ ក្នុងការមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឲ្យធ្មេញចាប់ផ្តើមរង្គើ និងឈានទៅរកការបាត់បង់ធ្មេញ។

៣) ហេតុអ្វីបានជាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅដូចរៀបរាប់ខាងលើ?

អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៧០ប្រភេទ ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល នឹងបំរែបំរួលសរីរាង្គផ្សេងៗ។ មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឲ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រពន្ធ័ការពារក្នុងខ្លួន)។

៤)តើមានវិធីសាស្ត្រអ្វីខ្លះជួយការពារកុំឲ្យកើតជំងឺអញ្ចាញធ្មេញ?

   – ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ

   – ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ

   – បរិភោគអាហារជួយដល់សុខភាព

   – ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ។

“សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីប្រឹក្សា និងទទួលការព្យាបាលតាមបច្ចេកទេសទន្តសាស្ត្រត្រឹមត្រូវ។”

ដោយ ៖ សិលា


ចែករំលែក៖