ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជននៅតែអាណិតអាសូរចំពោះសំ ប៉ូលីដា ក្រោយដឹងថាធ្លាប់រងហិង្សាពីស្វាមី

ចែករំលែក៖

ភ្នំពេញ៖ វីដេអូឃ្លីបដែលបានបញ្ជាក់ ថា សំ ប៉ូលីដា ធ្លាប់ទទួលរងការធ្វើទារុណ កម្មពីសំណាក់ស្វាមីទាំងសរសៃខ្ចីត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកកាន់តែធ្វើឲ្យសប្បុរសជនជាច្រើនទាំងព្រះសង្ឃ សិល្បករ និងសប្បុរសជនជា ច្រើនបន្តបន្ទាប់បានផ្តល់នូវក្តីអាណិត អាសូរចំពោះនាង។

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក ស្រួល សុខជា ចុះទៅសួរ សុខទុក្ខនិងប្រគល់ថវិកាមួយចំនួនដល់តារាសម្ដែងនិងកំប្លែងអ្នកនាង សំ ប៉ូលីដា ដែល បានរងគ្រោះថ្នាក់បាក់ជើងនិងរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ នៅរសៀលថ្ងៃដដែលនេះដែរតារាសិល្បៈក្នុងសមាគមសិល្បករខ្មែរ និងតារាសិល្បៈក្នុងGroup «គ្រួសារ តារាកម្ពុជា»ដែលរួមមានលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ,ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគ​វ័ន កុដិលេខ២៤ និងជាសមាជិកក្រុមប្រឹក្សា សមាគម, អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិត កម្ម​ចក្រវាល, នាយឃ្លោក, អ្នកនាងម៉ៅ ស៊ីណាត លោកឈឿន ឧត្តម, លោកសោ ភ័ណ្ឌ តន្ត្រី , អ្នកនាងឈឹម ស្រីអូន និងតារា សិល្បៈជាច្រើនរូបទៀតបាននាំយកថវិកាជាច្រើនរយដុល្លារទៅប្រគល់ជូនអ្នកនាងសំ ប៉ូលីដា ដែលបានរងរបួសបាក់ជើងនិង បែកមុខរយះច្រមុះ។ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះផងដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានយកថវិកាដែលបងប្អូនសប្បុរសជនបានជួយឧបត្ថម្ភយកទៅប្រគល់ជូនអ្នកនាង សំ ប៉ូលីដាផងដែរ។

គួរបញ្ជាក់ផងដែរថា តារាស្រីសម្តីបាន អ្នកនាងសំ ប៉ូលីដាបានបង្កើតឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលនឹងសម្តែងក្តីអាណិតគ្រប់ៗគ្នាក្រោយពីនាងលើកឡើងថាបានដួលដោយ ចៃដន្យរហូតបាក់កជើងខាងស្តាំនិងមានរបួសនៅលើមុខខ្លះទៀតជាំខ្មៅហើមភ្នែករបួសធ្ងន់មើលមុខស្ទើរតែមិនស្គាល់។ទោះជាយ៉ាងណាប្រភពដែលស្និទ្ធនឹងនាងលើកឡើងថា របួសដែលបាក់កជើងនិងជាំមុខជាំ មាត់នេះគឺដោយសារតែស្វាមីនាងប្រើអំពើ​ហិង្សាដោយប្រើដៃជើងនិងបំពង់ទីបវាយ ទៅលើអ្នកនាង ប៉ុន្តែការលើកឡើងនេះ ត្រូវបាននាងច្រានចោល​ដែលសូម្បីតែស្វាមីនាងក៏បានបដិសេធផងដែរថាមិនដែលប្រើអំពើហិង្សាទៅលើភរិយាទេ។ ប៉ុន​្តែក្រោយពីឆ្លើយបដិសេធមិនបានមួយថ្ងៃផង វីដេអូឃ្លីបមួយដែលគេថតកាលពី អំឡុង ខែមីនាមួយត្រូវបានគេទម្លាយថា នាង​ធ្លាប់ត្រូវបានស្វាមីវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរហូតជាំមុខជាំមាត់ស្ទើរមើលមិនយល់ហើយសំប៉ូលីដាក៏បាននិយាយដោយផ្ទាល់មាត់ថាស្វាមីនាងពិតជាបានធ្វើទារុណកម្មលើរូបរាងកាយនាងជាញឹកញាប់ណាស់៕ វឌ្ឍនា

14002440_1127160644021178_680279850_o

13903404_947748288703812_2107548294648382393_n


ចែករំលែក៖