ព័ត៌មានទាន់ហេតុការណ៍៖

សារ៉ាយ សក្កណា បើកដំណើរការហាងកែសម្ផស្ស

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីកូនមួយ អ្នក នាងសារ៉ាយ សក្កណា បានបើកដំណើរការហាងកែសម្ផស្សជាផ្លូវការហើយដោយ សហការជាមួយអ្នកជំនាញផ្នែកសម្ផស្សពីសហរដ្ឋអាមេរិក។ កម្មវិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែ សីហាក្រោមវត្តមានសិល្បកររួមអាជីពជាច្រើននាក់។

ហាងថ្មីរបស់តារាសម្តែង សារ៉ាយ សក្កណា មានឈ្មោះថាហ្ស៊ីណូ(XENO)ស្ថិតនៅម្ដុំរង្វង់មូលទួលគោក។ ហាងថ្មី​ របស​់នាងគឺជាប្រភេទហាងកែសម្ផស្ស ប៉ុន្តែ​មិនមានសេវាកម្មវះកាត់នោះទេគឺ មាន​តែការទទួលដាំសក់ថែរក្សាស្បែកនិងលក់ផលិតសម្រស់ជាច្រើនប្រភេទដែលនាងអះអាងថា នាំមកពីប្រទេសថៃនិងព្យាបាលស្បែកតាមស្តង់ដារសហរដ្ឋអាមេរិក។

តារាសម្តែងស្រីល្បីឈ្មោះរូបនេះបញ្ជាក់ថានេះជាអាជីវកម្មទ្រង់ទ្រាយខ្នាតធំទី២របស់នាងបន្ទាប់ពីនាងបានបោះទុនបើកហាងអាហារដ្ឋាននៅម្ដុំទួលគោកដូចគ្នា ហើយ ទទួលបានជោគជ័យមកទល់នឹងពេល នេះ។ នាងបញ្ជាក់ថា ហាងកែសម្ផស្សរបស់ នាងសម្រេចបើកបន្ទាប់ពីនាងទៅដល់អាមេរិក ហើយបានស្គាល់និងទាក់ទងអ្នក ជំនា​ញជាជនជាតិអាមេរិកដែលនាំឲ្យមានការសហការបោះទុននេះឡើង។

នាងមានគម្រោងនឹងឡើងចុះពីអាមេ រិក​មកកម្ពុជាដើម្បីមើលហាងនេះ ប៉ុន្តែបើទោះជានាងមិនបានមកក៏ដោយក៏មានអ្នកជំនាញចំនួន៣នាក់ទៀតដែលចាំមើលការខុស ត្រូវ។ នាងមិនបញ្ជាក់ទុនចំណាយនៃការបើកដំណើរការហាងនេះទេខណៈដែលនាងលើកឡើងថាជាការបោះទុនរួមគ្នាជា មួយនឹងមិត្តភក្តិហើយក៏មិនបោះទុនច្រើនពេកនោះដែរ ប៉ុន្​តែប្រសិនបើហាងនេះមានដំណើរការល្អនិងលូតលាស់ខ្លាំងនោះនាងអាចនឹងពិចារណារកទីតាំងល្អធំទូលាយជាងនេះ។

នាងបន្តដែរថា បើទោះបីជាមានហាងដែលត្រូវមើលការខុសត្រូវក្តីក៏នាងនៅតែបន្តការងារសិល្បៈដដែលប្រសិនបើការ សម្តែងខ្សែភាពយន្តនោះមិនចំណាយពេលវេលាយូរព្រោះតែនាងមានភារៈមើលកូន មើលការខុសត្រូវហាង និងត្រូវឡើងចុះទៅអាអាមេរិកជាញឹកញាប់នោះ៕ វឌ្ឍនា

IMG_6569

IMG_6538


ចែករំលែក៖