ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនរួមជាមួយរថយន្តឡិចសុីសRX300 មួយគ្រឿងគ្មានស្លាកលេខដោយជាប់ សង្ស័យពីបទលួចឬទិញរបស់ចោរ។
ករណីឃាត់ខ្លួនបុរសសង្ស័យម្នាក់នេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
លោកអនុសេនីយ៍ទោ ម៉ែន វណ្ណា មេ បញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះចាន់ វណ្ណនិត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាន បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។
បើតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថព្រះសីហនុបានបង្ហើបឲ្យដឹងថា ក្រោយសាកសួរជនសង្ស័យខាងលើនេះបានឆ្លើយថា រថយន្តឡិចស៊ីសនេះគេមិនបានលួចរបស់អ្នកណាទេតែគេបានទិញមានលិខិតលក់ទិញត្រឹមត្រូវប៉ុន្តែការទិញគ្រាន់តែទិញក្នុងតម្លៃថោកប៉ុណ្ណោះ។
មន្ត្រីដដែលបន្តថា យោងតាមចម្លើយជនសង្ស័យនេះសមត្ថកិច្ចនៅពុំទាន់យកជាការទេ តែរង់ចាំសើុបអង្កេតនិងរកម្ចាស់ រថយន្តដើមដើមី្បបង្ហាញឯកសារហើយបើប្រាកដនោះសមត្ថកិច្ចនឹងដោះលែងតែបើមានការពាក់ព័ន្ធរថយន្តលួចយកមកលក់នោះសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធពីបទទទួលផលចោរ កម្ម៕ ឆ្លាម សមុទ្រ