ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសជនជាតិរុស្សុីម្នាក់ស្លាប់នៅឆ្នេរខ្សា​ច់អូរត្រេះសមត្ថកិច្ចសន្និដ្ឋានលង់ទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពបុរសជន បរទេសសញ្ជាតិរុស្សុីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើឆ្នេរខ្សាច់សមុទ្រអូរត្រេះ។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចជំនាញ បានសន្និដ្ឋាននិងសង្ស័យថាជនរងគ្រោះអាចស្លាប់ដោយសារលង់ទឹក។

ករណីប្រទះឃើញសាកសពជនរងគ្រោះស្លាប់នៅលើឆ្នេរខ្សាច់មាត់សមុទ្រអូរត្រេះនេះបានកើតឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ KIRILL NIKOLAEV ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិរុស្សុីស្នាក់នៅផ្ទះ ផ្ទាល់ខ្លួន ក្នុងបុរីសុខសាន្ត ស្ថិតនៅ ក្រុម១៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) ដើម្បី រង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថាន ទូត​៕ ឆ្លាម សមុទ្រ

sihanouk


ចែករំលែក៖