ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់មានគំនំុជាមួយអ្នកជិតខាងយកថ្នាំពុលកសិកម្មចាក់ចូលអណ្តូងទឹកប៉ុនប៉ងសម្លាប់ផ្តាច់ពូជត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ព្រោះ តែធ្លាប់មានទំនាស់រឿងព្រំដីនៅជាប់គ្នាបានផឹកស្រាឲ្យស្រវឹងហើយយកថ្នាំពុលទៅ ចាក​់ចូលក្នុងអណ្តូងទឹករបស់អ្នកផ្ទះក្បែរគ្នានោះប៉ុនប៉ងសម្លាប់ផ្តាច់ពូជ។

ហេតុការណ៍នេះបានកើតឡើងនៅ ចន្លោះម៉ោង៩ទៅ១០យប់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៦ នៅភូមិត្រពាំងប្ញស្សី ឃំុ ជយោ ស្រុកចំការលើ។

នគរបាលស្រុកចំការលើបានប្រាប់ឲ្យ ដឹងថា ជនសង្ស័យក្នុងករណីនេះមានឈ្មោះ គា ទ្រូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិ- ឃំុកើតហេតុខាងលើ។ សមត្ថបានបន្តថា កាលពី៣-៤ឆ្នាំមុនភាគីជនរងគ្រោះឈ្មោះ ហង់ ស្រូយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិ-ឃំុកើតហេតុខាងលើបានមានទំនាស់រឿងព្រំដីជាមួយជនសង្ស័យរហូតឈាន ដល់ប្តឹងផ្តល់គ្នាទៅ​សមត្ថកិច្ចហើយសមត្ថកិច្ចបានហៅភាគីជនសង្ស័យឈ្មោះ គា ទ្រូ មកអប់រំធ្វើកិច្ចសន្យាកុំឲ្យមានរឿងបន្ត ទៀត។

តែមកដល់ចន្លោះម៉ោង៩ទៅ១០យប់ថ្ងៃ ទី១២ ខែសីហា ស្រាប់តែជនសង្ស័យឈ្មោះ គា ទ្រូ សង្ស័យមានគំនិតអាក្រក់បានយក ថ្នាំពុលកសិកម្មទៅចាក់ចូលក្នុងអណ្តូងទឹកដែលជនរងគ្រោះប្រើប្រាស់រាល់ថ្ងៃស្ថិត នៅខាងក្រោយផ្ទះ ។ លុះព្រឹកឡើងម៉ោង ៧ថ្ងៃទី១៣ ខែសីហា កូនប្រុសម្ចាស់ផ្ទះ អាយុ៩ឆ្នាំ បានទៅសប់ទឹកអណ្តូងដាក់ធុងស្ប៉េត្រូដើម្បីយកមកប្រើស្រាប់តែធំុក្លិនថ្នាំពុលហើយភ្លាមៗនោះគេបានស្រែកប្រាប់ ឪពុករបស់ខ្លួនឲ្យដឹងក៏នាំគ្នាឆោឡោតែ ម្តង។

សមត្ថកិច្ចនគរបាលបាលស្រុកចំការ លើបញ្ជាក់ថា ក្រោយពីមានករណីនេះកើត ឡើងជនរងគ្រោះក៏បានមកប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលហើយសមត្ថកិច្ចជំនាញក៏ចុះ ទៅស្រាវជ្រាវជាបន្ទាន់នៅផ្ទះជនរងគ្រោះ ទើបឈានទៅកំណត់មុខសញ្ញានិងហៅ ជនសង្ស័យឈ្មោះ គា ទ្រូ មកកាន់អធិការ ដ្ឋាននគរបាលស្រុកចំការលើដើម្បីសួរនាំ ហើយត្រូវបានជនសង្ស័យរូបនេះឆ្លើយ សារភាពថារូបគេពិតជាបានយកថ្នាំទៅចាក់​ ចូល​អណ្តូងនោះមែនដោយសារខ្លួនផឹកស្រវឹងនិងមានគំនំុនឹងគ្នាមុនមក។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់៕​ វណ្ណៈ

kcham (3)

kcham (2)

kcham (1)


ចែករំលែក៖