ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៥នាក់មកលេងទំនប់អាងទឹករបស់ក្រុមហ៊ុនចិនលង់ស្លាប់២នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ យុវសិស្សចំនួន៥ នាក់មកលេងនៅទំនប់អាងទឹករបស់ក្រុមហ៊ុនចិន ស្ទឹងស្រែងទី២ បណ្តាលឲ្យលង់ ទឹកស្លាប់២នាក់ជួយសង្គ្រោះបាន៣នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ រហូតដល់ ល្ងាចថ្ងៃទី១៤ ខែឆ្នាំដដែលរកឃើញ សាកសពអណ្តែតទឹកម្នាក់ និងម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ។

នគរបាលស្រុកចុងកាល់បានឲ្យដឹងថា យុវសិស្សចំនួន៥នាក់មកលេងអាងទំនប់ទឹកចិន ស្ទឹងស្រែងទី២ ស្ថិតនៅភូមិស្រីស្នំ ឃុំស្លែងស្ពាន ខេត្តសៀមរាបជាប់ព្រំប្រទល់ ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមាន ជ័យ។ ក្នុងនោះមានយុវសិស្ស៣នាក់ត្រូវ បានអ្នកស្រុកបញ្ជូនទៅមន្ទីរពេទ្យដើម្បី ជួយសង្គ្រោះអាយុជីវិតដែលមានទី១-ឈ្មោះ នៅ សុខនិកា ភេទស្រី អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ទី២-ឈ្មោះ ធី ចាន់ថា ភេទស្រី អាយុ១៥ឆ្នាំ សិស្សជា មួយគ្នា និងទី៣-ឈ្មោះ ចាន់ ពន្ធដារ៉ា ភេទ ប្រុស អាយុ១៣ឆ្នាំ សិស្ស រស់នៅសង្កាត់ គោកចក ក្រុង-ខេត្តសៀមរាប។ ចំណែកយុវសិស្ស២នាក់ទៀតបានបាត់ខ្លួន។

ការខិតខំស្វែងរកសាកសពម្នាក់ឃើញ អណ្តែតទឹកនៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីលង់ទឹកបានមួយថ្ងៃមក មានឈ្មោះ ភួង កែវវឌ្ឍនា ភេទប្រុស អាយុ ១៦ឆ្នាំ (សិស្ស) រស់ភូមិព្រំ ឃុំ-ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប និងសពម្នាក់ទៀតមិនទាន់រកឃើញនៅឡើយឈ្មោះ ជា ស្រីម៉ិច អាយុ១៦ឆ្នាំ (សិស្ស) រស់នៅសង្កាត់ ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សព ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកចុង កាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាបបានប្រទះឃើញសាកសព ហើយ ៕ ប៉ែន នួន

oddor (1)

oddor (2)

oddor (4)

oddor (3)

oddor (5)

oddor (6)


ចែករំលែក៖