ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំនៅបរទេសរៀបចំសកម្មភាពអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

អន្តរជាតិ ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ស្ថានទូតចិនប្រចាំនៅប្រទេសជាច្រើនបានរៀបចំសកម្មភាពដូចជាពិធីបដិសណ្ឋារកិច្ចអបអរថ្ងៃបុណ្យជាតិជាដើម ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ កាលពីថ្ងៃទី២៧ខែកញ្ញា បក្សកុម្មុយនីស្តនិងរដ្ឋាភិបាលគុយបាបានរៀបចំធ្វើមីទ្ទីងយ៉ាងឱឡារិកនៅវិមានបដិវត្តន៍ Havana ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

កាលពីថ្ងៃទី២៧ខែកញ្ញា ស្ថានទូតចិនប្រចាំនៅរុស្ស៊ីបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រមពេលជាមួយគ្នានេះក៏អបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ីផងដែរ ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ក្នុងពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅសំប៊ី ភ្ញៀវកិត្តិយសបាននាំគ្នាសូមជូនពរឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបោះជំហានថ្មីទៀត ។

ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតចិនប្រចាំនៅប៊ុលហ្ការីបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រមពេលជាមួយគ្នានេះក៏អបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងប៊ុលហ្ការីផងដែរ ។ ភ្ញៀវកិត្តិយសដែលចូលរួមពិធីបដិសណ្ឋារកិច្ចនេះបានថ្លែងថា រំពឹងទុកថា ប្រទេសទាំងពីរនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមេត្រីភាព និងកិច្ចសហប្រតិបត្តិការមានភាពកាន់តែជិតស្និទ្ធក្រោមគំនិតផ្តួចផ្តើមនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។

ក្នុងពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា ឥស្សរជនចិននិងអន្តរជាតិបានរួមគ្នាអបអរសាទរថ្ងៃបុណ្យជាតិចិន ៕

ដោយ ៖ សិលា


ចែករំលែក៖