ព័ត៌មានទាន់ហេតុការណ៍៖

អាវុធគីមីត្រូវបានរដ្ឋាភិបាលប្រើប្រាស់ទៅលើក្រុមប្រឆាំង?

ចែករំលែក៖

ក្រុងវ៉ាស៊ីនតោនបានបង្ហាញនូវសញ្ញា អាសន្នដែលសង្ស័យមានប្រើអាវុធគីមីកាន់តែច្រើនទៅនៅស៊ីរី។ ប៉ុន្តែរដ្ឋបាលអាមេរិក មានការប្រុងប្រយ័ត្នខ្លាំងមិនធ្វើសេចក្តីថ្លែង ការណ៍ណាមួយទាក់ទងនឹងប្រធានបទ នេះទេ ហើយក៏បានបដិសេធមិនបញ្ជាក់ ជាផ្លូវការឡើយ ចំពោះព័ត៌មានលេចឮជាច្រើនជុំវិញការប្រើប្រាស់អាវុធគីមីនៅក្នុង ប្រទេសស៊ីរីលើកនេះ។

របបដឹកនាំស៊ីរីត្រូវបានជាប់សង្ស័យជាថ្មីម្តងទៀតថា បានប្រើអាវុធគីមីប្រឆាំងនឹងជនស៊ីវិលនៅតំបន់អាឡិបដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅរវាងកង ទ័ពរដ្ឋាភិបាលក្រុងដាម៉ាសនឹងកងកម្លាំង បះបោរឧទ្ទាម។ ដំណឹងនេះបានបង្កបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ សហគមន៍អន្តរជាតិដោយផ្តើមដំបូងគេ គឺអង្គការសហប្រជាជាតិ បារាំង និងនៅ ថ្ងៃនេះសហរដ្ឋអាមេរិក។

អាមេរិកកំពុងសិក្សាត្រួតពិនិត្យព័ត៌មាន ខាងលើនេះ បើតាមការអះអាងរបស់អ្នកនាំ ពាក្យក្រសួងការបរទេសដែលបញ្ជាក់អំពីការព្រួយបារម្ភរបស់អាមេរិកមិនចាញ់អង្គការសហប្រជាជាតិ និងបារាំងឡើយនៅ ពេលឮល្ហិចល្ហៀងថា មានការត្រលប់ទៅ ប្រើអាវុធគីមីនារយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនៅស៊ីរី។

តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស៊ីរីក៏បានសម្តែងការប្រុងប្រយ័ត្នដែរ តែលោកបានអះអាង​ថា មានភស្តុតាងមួយចំនួនអាចបញ្ជាក់បាន និងដែលគ្រប់គ្នាត្រូវចាប់អារម្មណ៍ភ្លាម ព្រោះជាឧក្រិដ្ឋកម្មសង្គ្រាម។ ប្រមុខការទូត បារាំងវិញបានបញ្ជូនសេចក្តីថ្លែងការណ៍ទៅអង្គការហាមឃាត់ការប្រើអាវុធគីមីថា មានតែរបបលោក អាសាដ ​ទេដែលមាន អាវុធប្រភេទនេះ។

បើតាមសហភាពអង្គការសង្គ្រោះនិង ព្យាបាលតុល្យការនៃជនរងគ្រោះដោយ អាវុធគីមីក្លរគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា បណ្តាលឲ្យមានមនុស្ស៧០នាក់ របួសក្នុងនោះមាន៣៥នាក់ជាកុមារ៣នាក់ស្លាប់ និងម្នាក់កំពុងតាមដាន។

រដ្ឋាភិបាលលោក អូបាម៉ា ជាមួយរុស្ស៊ី បានផ្តួចផ្តើមគំនិតចេញសេចក្តីសម្រេច ចិត្តមួយអនុម័តដោយអង្គការសហប្រជា ជាតិនៅចុងឆ្នាំ២០១៣ គម្រោងរំសាយ អាវុធគីមីរបស់ក្រុងដាម៉ាស។ ប្រសិនបើ ការសង្ស័យក្លាយជាការពិតមែននោះមានន័យថា រដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ បានរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយ ៕ ម៉ែវ សាធី
syria-bodies_2


ចែករំលែក៖