ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនត្រៀមធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រចិនភាគខាងត្បូងដែលមានវិវាទ

ចែករំលែក៖

Air-defence

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពល រដ្ឋនៅទួទាំងប្រទេសត្រៀមលក្ខណៈធ្វើ សង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធ អាចនឹងកើតមានឡើងគ្រប់ពេលវេលា។

អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ ទុកការប្រកាសនោះជាការគម្រាមកំហែងឲ្យសោះ ព្រោះវាអាចកើតឡើងគ្រប់ពេល វេលា។

ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់ សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្ត បានឡើយ ហើយចិននឹងប្រែក្លាយដែន សមុទ្រទាំងនោះទៅជាកម្មសិទ្ធរបស់ខ្លួនដោយស្វ័យប្រវត្តិទោះតាមរូបភាពណាក៏ដោយ។

ទាំងនោះហើយបានជាអ្នកឯកទេស អាមេរិកដែលជាអ្នកការពារសេរីភាពចរា ចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ការពារជាតិចិន។ ប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបានល្អិត ល្អន់ពេលសង្គ្រាមកំពុងតែជិតមកដល់ហើយ នោះ។

ជាការពិតណាស់រយៈពេលកន្លងមកបានបង្ហាញយ៉ាងច្បាសថា ចិនប្រាកដជា មិនគោរពទៅតាមច្បាប់អន្តរជាតិនោះឡើយ។ ក្រោយតុលាការអាជ្ញាកណ្តាលបាន សម្រេចឲ្យចិនចាញ់ក្តីសំណុំរឿងសមុទ្រ ចិនភាគខាងត្បូង តែចិននៅតែបន្តសកម្មភាពដូចដើមថែមទាំងផ្គើនខ្លាំងជាងមុនទៅទៀត។ រយៈពេលជាង២ទសវត្សកន្លងមកចិនបានចំណាយប្រាក់ជាច្រើនសម្រាប់ ពង្រឹងវិស័យយោធាហើយដល់ពេលវេលាដែលចិនត្រូវតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជនរបស់ខ្លួនមកវិញហើយ។

ប្រទេសមហាអំណាចយោធានិងសេដ្ឋកិច្ចនៅក្នុងតំបន់នាពេលនេះមិនអនុញ្ញាតឲ្យប្រទេសតូចតាចធ្វើអ្វីតាមតែចិត្តបានឡើយ។ ប្រសិនបើចិនចុះចាញ់គោរពច្បាប់ ហើយចាកចេញពីតំបន់សមុទ្រចិនភាគខាង ត្បូងនោះគឺមិនមែនជាទង្វើរបស់ប្រទេស មហាអំណាចនោះទេ។

ការប្រកាសឲ្យពលរដ្ឋត្រៀមធ្វើសង្គ្រាម បរមាណូកើតឡើងក្រោយពេលដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូជាលើកដំបូងក្នុងគោលដៅទប់ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត។

សារព័ត៌មានស៊ីនហួរបានផ្សាយថា ការ ធ្វើសមយុទ្ធមានឈ្មោះថា Fengbao -2016 ។ សមយុទ្ធនោះមិនមានគម្រោងមុននោះ ឡើយ ពោលគឺការធ្វើសមយុទ្ធភ្លាមៗដើម្បីត្រួតពិនិត្យប្រព័ន្ធសន្តិសុខបរមាណូរបស់ ប្រទេស និងការត្រៀមធ្វើសង្គ្រាមរបស់ កម្លាំងទាហានផងដែរ។

ការធ្វើសមយុទ្ធក្រោយការតាមដាន របស់លោក Wang Yiren អគ្គនាយករង មជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការពារជាតិ និងជាអគ្គនាយករងអង្គការ ថាមពលបរមាណូចិន។

ការធ្វើសមយុទ្ធរបស់ចិនកើតឡើងក្នុងពេលដែលមានសភាពការណ៍តានតឹងកាន់ តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ក៏ដូចជានៅក្នុងដែនសមុទ្រចិនភាគខាងកើត។

កន្លងមកកម្លាំងទាហានចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ និងមីស៊ីលបុកនៅ ក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត។

នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើតចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ឯណោះ។ ហេតុការណ៍ ខាងលើកើតឡើងក្នុងពេលដែលមាន សភាពការណ៍តានតឹងកាន់តែខ្លាំងរវាង ចិននឹងជប៉ុន ក៏ដូចជាប្រទេសដែលមាន វិវាទនៅដែនសមុទ្រចិនភាគខាងត្បូងដែរ។

ការធ្វើសមយុទ្ធនោះចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ក្រោយពេលចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលដែលបានសម្រេចកាលពីថ្ងៃ​ទី១២ ខែកក្កដា កន្លងមក។ ក្រោយការសម្រេចនោះចិនខឹងសម្បាយ៉ាងខ្លាំង ហើយ ក៏ចាប់ផ្តើមធ្វើសមយុទ្ធទាហានជើងទឹកដែល ជាការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ផង និងពិភពលោកផង។

កាលពីថ្ងៃទី២ ខែសីហា រដ្ឋមន្ត្រីក្រសួង ការពារជាតិចិនបានប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពកម្លាំងក៏ ដូចជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ។ ការធ្វើសមយុទ្ធខាងលើមានការ ចូលរួមពីនាវាចម្បាំង នាវាមុជទឹក និងយន្ត ហោះចម្បាំងជាច្រើនគ្រឿងដើម្បីការពារ ផលប្រយោជន៍ចិននៅដែនសមុទ្រ។

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បី បង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាសក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាង ត្បូង។

ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគ្មាន មូលហេតុច្បាស់លាស់ ហើយមានចេតនា អាក្រក់។ ចិនបានអះអាងថានាវានេសាទ របស់ខ្លួនតែងតែត្រូវបានកម្លាំងទាហាន ប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់។

រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ប្រការដែលចិនបង្កើត តំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះគឺ យើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមានសិទ្ធិ ក្នុងការធ្វើដែរឬទេ? ហើយយើងត្រូវការ ADIZ នៅទីនោះដែរឬទេ? ទាំងអស់នោះអាស្រ័យទៅលើផលប្រយោជន៍របស់ចិន រងការគំរាមកំហែង”។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។

ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិន ហើយសង្ឃឹមថា ប្រទេសទាំងអស់នោះនឹងសហការជាមួយចិនដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែន សមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយ ទីនេះឲ្យទៅជាទីលានសមរភូមិបង្ហូរឈាមនោះឡើយ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិន បានផ្សាយថាចិននឹងធ្វើគ្រប់យ៉ាងដើម្បី ការពារដែនអធិបតេយ្យរបស់ខ្លួន និងផល ប្រយោជន៍នៅដែនសមុទ្រចិនភាគខាង ត្បូង។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកបានប្រកាសទម្លាក់កំហុស ទៅឲ្យអាមេរិកថាជាអ្នកបង្កឲ្យមានស្ថានការណ៏តានតឹងនៅសមុទ្រចិនភាគខាងត្បូង ដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ីរបស់អាមេរិក។ ស្ថានទូតចិន នៅអាមេរិកបានប្រកាសថា ការប្តឹងទៅកាន់ តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការដើម្បីដាក់គំនាបទៅលើប្រទេសចិន និងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សា ទ្វេភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងចិននឹងប្រទេស ដែលមានវិវាទ ៕ ម៉ែវ សាធី


ចែករំលែក៖