ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធព័ត៌មានវិទ្យុអាស៊ីសេរី ដែលកំពុងប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានមិនពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស បានចុះផ្សាយព័ត៌មានលើ គេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោងព្រែកជីកហ្វូណនតេជោ តម្រូវឱ្យ ជម្លៀសប្រជាជនចេញពីលំនៅឋានចំនួនប្រមាណ ១ម៉ឺនគ្រួសារ និងលេបយកដីស្រែចំការនៅតាមបណ្តោយ ព្រែកជីក ព្រមទាំងមិនទាន់បានសងសំណងច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅឡើយ”។ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ហើយពិនិត្យឃើញថា វិទ្យុអាស៊ីសេរី កំពុងប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានមិនពិតនិងគ្មាន មូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹង កិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាននិងកំពុង បន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមការងារ បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃ យ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើបងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុប មានចំនួន ២.៣០៥ខ្នងផ្ទះគ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹង រងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។ ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ គ្រួសារនេះ មានតែ ចំនួន ៤០០ខ្នងផ្ទះ គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន ១.៩០៥ខ្នងផ្ទះ/គ្រួសារដទៃទៀតនឹង រងផលប៉ះពាល់តែលើផ្នែកមួយចំនួននៃលំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬជំរកសត្វចិញ្ចឹមជាដើម។ ក្រៅពីនេះ ផលប៉ះពាល់អាចមានលើដីកសិកម្មសរុប ៣.៤៦៩ហិកតា ដែលក្នុងនោះដីស្រែចំនួន ២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតា និងទ្រព្យសម្បត្តិសាធារណៈចំនួន ៤៣កន្លែង រួមមាន អង់តែន កំណាត់ផ្លូវ បង្គោលភ្លើង និងដើមឈើចំនួន ១៤៩.១៦៣ដើម។ ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសក៏បាន ធ្វើការសិក្សាលម្អិត និងវាយតម្លៃស៊ីជម្រៅបែបវិទ្យាសាស្ត្រលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដោយលទ្ធផលបានបង្ហាញថា ពុំបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋដូចការ លើកឡើងមិនពិតម្តងហើយម្តងទៀតរបស់វិទ្យុអាស៊ីសេរីនោះឡើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស បានចុះផ្សាយព័ត៌មានលើ គេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោងព្រែកជីកហ្វូណនតេជោ តម្រូវឱ្យ ជម្លៀសប្រជាជនចេញពីលំនៅឋានចំនួនប្រមាណ ១ម៉ឺនគ្រួសារ និងលេបយកដីស្រែចំការនៅតាមបណ្តោយ ព្រែកជីក ព្រមទាំងមិនទាន់បានសងសំណងច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅឡើយ”។ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ហើយពិនិត្យឃើញថា វិទ្យុអាស៊ីសេរី កំពុងប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានមិនពិតនិងគ្មាន មូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹង កិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាននិងកំពុង បន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមការងារ បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃ យ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើបងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុប មានចំនួន ២.៣០៥ខ្នងផ្ទះគ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹង រងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។ ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ គ្រួសារនេះ មានតែ ចំនួន ៤០០ខ្នងផ្ទះ គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន ១.
៩០៥ខ្នងផ្ទះ/គ្រួសារដទៃទៀតនឹង រងផលប៉ះពាល់តែលើផ្នែកមួយចំនួននៃលំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬជំរកសត្វចិញ្ចឹមជាដើម។ ក្រៅពីនេះ ផលប៉ះពាល់អាចមានលើដីកសិកម្មសរុប ៣.៤៦៩ហិកតា ដែលក្នុងនោះដីស្រែចំនួន ២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតា និងទ្រព្យសម្បត្តិសាធារណៈចំនួន ៤៣កន្លែង រួមមាន អង់តែន កំណាត់ផ្លូវ បង្គោលភ្លើង និងដើមឈើចំនួន ១៤៩.១៦៣ដើម។ ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសក៏បាន ធ្វើការសិក្សាលម្អិត និងវាយតម្លៃស៊ីជម្រៅបែបវិទ្យាសាស្ត្រលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដោយលទ្ធផលបានបង្ហាញថា ពុំបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋដូចការ លើកឡើងមិនពិតម្តងហើយម្តងទៀតរបស់វិទ្យុអាស៊ីសេរីនោះឡើយ៕
ដោយ ៖ សិលា