ខេត្តសៀមរាប ៖ ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែកញ្ញា ឆ្នាំ ២០២៤ ! ។
គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងតំណូល ដែល បានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ទទួលបានលទ្ធផលដូចខាងក្រោម÷
១. ក្នុងខែកញ្ញា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដូចមានក្នុងតារាងខាងក្រោមតាមតារាង។
២ សរុប ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល ០៩ខែ ក្នុងឆ្នាំ២០២៤ មានចំនួន សរុប =១ ៣៩៩ ៧០០ ដុល្លារ ។
៣. ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ខែកញ្ញា ឆ្នាំ២០២៤ មានចំនួន ៦៩៦នាក់ =១០ ៤៤០ដុល្លារ ។
សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ០៩ខែ ឆ្នាំ២០២៤ មានចំនួន ១៣ ៨៧០នាក់=២០៨ ០៥០ដុល្លារ ។
៤. ចំណូលពីការលក់សំបុត្រអ្នក ខែកញ្ញា ក្នុងឆ្នាំ២០២៤ មានចំនួន = ៣៦ ១៥២ ដុល្លារ ។ ចំនួនទូកសរុប១ ៣៧០ (ទូកតូច-៩៦៨, ទូកកណ្តាល ៣៥០ និងទូកធំ= ៥២)។
* សរុបចំណូលលក់សំបុត្រទឹក រយៈពេល០៩ខែ ក្នុងឆ្នាំ២០២៤ មានចំនួន = ៥៥៣ ៤៥៣ដុល្លារ ។ ចំនួនទូកសរុប-២០ ៦៩៧ (ទូកពួក-១៤ ៥១២,ទូកកណ្តាល ៤ ៤៩៧ និងទូកធំ ៦៨៨)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា