ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង

ចែករំលែក៖

ប្រទេសបារាំង ៖  លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមកពីបណ្តាអង្គភាពចំណុះទៅបំពេញទស្សនកិច្ចនៅស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI) ស្ថិតក្នុងទីក្រុង Toulouse នៃសាធារណរដ្ឋបារាំង នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។ 

លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចគឺដើម្បីត្រួតពិនិត្យលើបណ្តាឧបករណ៍ទំនើបចុងក្រោយ ដែលគ្រោងនឹងបំពាក់នៅក្នុងអគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីធ្វើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI)។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បណ្តាឧបករណ៍ទាំងនេះត្រូវបានផលិតរួចស្រេច បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូក្រសួងនៅស្ថាប័នឧតុនិយមអន្តរជាតិបារាំង (MFI) ក្នុងទីក្រុង Toulouse ប្រទេសបារាំង កាលពីអំឡុងខែមេសាកន្លងទៅនេះ៕

ដោយ ៖ សិលា


ចែករំលែក៖