ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ផ្ញើសារសួរសុខទុក្ខចំពោះលោក Arju Rana Deuba រដ្ឋមន្ត្រីការបរទេសនេប៉ាលអំពីការដែលនេប៉ាលកើតគ្រោះទឹកជំនន់និងបាក់ដីភ្នំយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្ញើសារសួរសុខទុក្ខចំពោះលោក Arju Rana Deuba រដ្ឋមន្ត្រីការបរទេសនេប៉ាល អំពីការដែលនេប៉ាលកើតគ្រោះទឹកជំនន់និងការបាក់ដីភ្នំយ៉ាងធ្ងន់ធ្ងរ។

     លោក Wang Yi បានលើកឡើងថា ទទួលដំណឹងបានឱ្យថាក្នុងប្រទេសនេប៉ាលបានធ្លាក់ភ្លៀងយ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងទៅដែលបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងបាក់ដីភ្នំ ដែលបានបណ្តាលឱ្យមនុស្សចំនួនច្រើនរងរបួសនិងស្លាប់បាត់បង់ជីវិត និង ទ្រព្បសម្បត្តិត្រូវបំផ្លាញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់បាត់បង់ជីវិត សូមចូលរួមសួរសុខទុក្ខយ៉ាងស្មោះចំពោះញាតិសន្តានរបស់អ្នកស្លាប់បាត់បង់ជីវិតនិងអ្នករងរបួស។ គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាព ភាគីចិនតែងរួមសុខរួមទុក្ខជាមួយភាគីនេប៉ាល គាំទ្រជួយគ្នាទៅវិញទៅមក។ មានឆន្ទៈផ្តល់ការគាំទ្រនិងជំនួយតាមលទ្ធភាពរបស់ខ្លួនដោយតបតាមតម្រូវការរបស់ភាគីនេប៉ាលដើម្បីប្រយុទ្ធនឹងគ្រោះទឹកជំនន់និងជួយសង្គ្រោះ៕

ដោយ ៖ សិលា


ចែករំលែក៖