ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងស្វែងរកសពលង់ទឹក នៅក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់

ចែករំលែក៖

អូរសោម ៖ ថ្ងៃព្រហស្បតិ៍ ១ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងដែលឈរជើងបំពេញបេសកម្ម នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

 ក្រុមការងារដឹកនាំដោយវរសេនីយ៍ត្រី ឆេង ជឿត សហការជាមួយកម្លាំង ប្រតិបត្តិការសឹករងពោធិ៍សាត់ កម្លាំងកងការពារព្រំដែនលេខ៥០១ និងអជ្ញាធរមូលដ្ឋាន ចុះជួយស្វែងរកសាកសពប្រជាពលរដ្ឋម្នាក់ មានឈ្មោះ សេង ឌីណា អាយុ២៧ឆ្នាំ ស្រុកកំណើតស្ថិតនៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មុខរបរ ជាបុគ្គលិក J&T  ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលង់ទឹកនៅវេលាម៉ោង ១២:០៧នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ រហូតមកដល់ ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ទើបឃើញសាកសពអណ្តែត និងបានស្រង់សាកសពចេញពីទឹកហើយរៀបចំវេចខ្ចប់សាកសព និងបានដឹកសពទៅប្រគល់ជូនគ្រួសារនៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សិលា


ចែករំលែក៖