ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អគ្គប្រតិភូនៃសមាគមអន្តរជាតិ និងពិចារណា អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានី ភ្នំពេញ ឯកឧត្ដមបានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដម និងគណៈប្រតិភូបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF) នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារី ប្រទេសបារាំង ។
យោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៣ តុលា២០២៤នេះថា៖ ក្នុងជំនួបនោះលោកអគ្គប្រតិភូ នៃ សមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំងរបស់ គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាពេលនេះ។ លោកក៏បានលេីកឡេីង អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់AIMF នៅរាជធានី ភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោង ពីមុនរវាងរដ្ឋបាលរាជធានីភ្នំពេញ និងAIMF។
លោកអគ្គប្រតិភូក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំការិយាល័យ អចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុងវ៉េHué សាធារណរដ្ឋសង្គមនិយមវៀតណាមនៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ ជាកិច្ចឆ្លេីយ តបជាដំបូង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ: អភិបាលរាជធានីភ្នំពេញ បានសម្តែងការអបអរសាទរចំពោះ លោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។
ឯកឧត្តម អភិបាលរាជធានី ក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភ គាំទ្រ ដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានា កន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញបន្តជាសមាជិកការិយាល័យ អចិន្ត្រៃយ៍ និងគាំទ្រជាអនុប្រធាន អចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។
លោកស្រីបញ្ជាក់ទៀតថា៖ ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាម ឯកឧត្ដម អភិបាលរាជធានីភ្នំពេញនឹង ពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង ៕
ដោយ ៖ សំរិត