ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលមានសមាសភាព ដូចខាងក្រោម៖
១- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ប្រធាន
២- លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍
គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖
– ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា
– ពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ
– ធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម
– លើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា
– អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន។
អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ ប្រធាន។
គណៈកម្មការនេះ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំ តាមការចាំបាច់។
គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការនិងក្រុមការងារបន្ថែមជាជំនួយការ និងប្រើប្រាស់មន្ត្រី ក្រោមឱវាទតាមការចាំបាច់ ដើម្បីធានាឱ្យការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ប្រព្រឹត្តទៅស្របតាម ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា។
គណៈកម្មការនេះ មានសិទ្ធិប្រើត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ដំណើរការការងាររបស់ខ្លួន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា