ព័ត៌មានទាន់ហេតុការណ៍៖

​ជិះម៉ូតូទាក់ដៃចង្កូតបណ្ដាលឱ្យដួសអូសជាង១០ម៉ែត្ររងរបួសបែកមុខបែកមាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នាបណ្ដាលឱ្យដួលអូសជាង១០ម៉ែត្រ និងទៅបុកខឿនផ្លូវរងរបួសបែកមុខបែកមាត់ហូរឈាមជាច្រេីន ចំណែកភាគីម្ខាងទៀតជិះរត់គេចចេញពីកន្លែងកើតហេតុបាត់ទៅ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខទីស្ដីការគណៈរដ្ឋមន្រ្ដី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅស៊េរី២០២២ ពាក់ផ្លាកលេខខេត្តតាកែវ 1AB. 1701 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតដែលមិនចាំម៉ាកបានធ្វើដំណើរស្របទិសគ្នា ទៅទាក់ដៃចង្កូតម៉ូតូដែលកំពុងធ្វើដំណើរបណ្ដាលឱ្យដួលអូសជាង១០ម៉ែត្រនិងបន្ដទៅបុកខឿនផ្លូវខ្ទេចកង់ម៉ូតូខាងមុខ រងរបួសបែកមុខមាត់ហូរឈាមជាច្រេីន ចំណែកឯភាគីម្ខាងទៀតបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅស្ដុបក្ដាន់ពីរឃើញបានធ្វើទំនាក់ទំនងខាងរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យកាល់ម៉ែត។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុបានសហការជួយជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុក នៅប៉ុស្តិ៍ស្រះចកជាបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់វិញ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖