ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្យស្ទឹងត្រែង ជូនដំណើរប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មករាជធានីភ្នំពេញវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់តាមរយៈរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានសម្តែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖