ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងរដ្ឋបាលជលផលក្រចេះសហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសនេសាទនៅស្រុកព្រែកប្រសព្វ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ​ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន,ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ ប្រើប្រាស់កម្លាំងសរុបអ្នកចូលរួម០៨នាក់និងប្រើទូកម៉ាស៊ីនចំនួន២គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

* ១– បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់រួមមាន៖

— របាំងព្រួលស្បៃមុងចំនួន៦ខ្សែ ប្រវែង៣៥០ម

— លូស្បៃមុងចំនួន៦មាត់លូ

— របាំងណរ៉ាវសាច់អួននីឡុង(សាច់កាវ)ក្រលា០៣សម ចំនួន០៣ខ្សែ ប្រវែង២៥០ម។         

— លបរ៉ាវចំនួន៣គ្រឿង​ក្រឡាទំហំ៣ស.ម

— បង្គោលចម្រឹងប្ញស្សីចំនួន៩០ដើម

* ២– បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ២៥០គក្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ

៣– បានដកហូតឧបករណ៍នេសាទឆក់ត្រី០១គ្រឿង អាគុយ40A ០១គ្រឿង និងទូកម៉ាស៊ីន១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។​      ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់។

សូមជម្រាបថា កម្លាំងរដ្ឋបាលជលផលខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើសកម្មភាពល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ ព្រម ទាំងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់នៅក្នុងរដូវបិទនេសាទក៏ដូចជារដូវបើកនេសាទ ដើម្បីទប់ស្កាត់ការនេសាទល្មើសច្បាប់ ជួយបង្កើនធនធានជលផល៕

ដោយ៖ សូរិយា


ចែករំលែក៖