ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានអង្គសន្និបាតសម្រេចបោះឆ្នោត បន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ គាំទ្រឱ្យក្លាយជាអនុប្រធានការិ យាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ។ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារី ប្រទេសបារាំង។
បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នក នាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នារសៀលថ្ងៃទី៤តុលា២០២៤នេះថា៖ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF និងសហការី បានអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំការិយាល័យអចិន្ដ្រៃ យ៍លើកទី១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅសាលាប្រជុំសាលាក្រុងប៉ារីស ។
លោកស្រីបានបន្ដថា៖ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នេះប្រព្រឹត្តទៅ ដើម្បីពិនិត្យនិងអនុម័តរបៀប វារៈសំខាន់មួយចំនួនរបស់សមាគមរួមមាន៖ ១.អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងរបាយការណ៍នេះគឺ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជា ពិសេស គាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម នៅខែមេសា ឆ្នាំ២០២៥។ ២.ក្រៅពីសមាគមក៏បានពិនិត្យ និងពិភាក្សាលើខ្លឹមសារធ្វើវិសោធនកម្មលក្ខន្តិកៈ និងខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ព្រមទាំង ការផ្លាស់ប្តូរមុខតំណែងអគ្គលេខាអចិន្រ្តៃយ៍ មកជា អគ្គប្រតិភូវិញ។ ៣. ពិនិត្យលើសំណើសុំបង្កើតគណៈកម្មការមួយចំនួនរបស់សមាគម។ ៤. ជាមួយគ្នានេះដែរ កិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ក៏បាន ពិនិត្យ លើពាក្យស្នើសុំចូលជាសមាជិកថ្មីរបស់សមាគម។ ៥. ចុងក្រោយគឺការរៀបចំប្រតិទិនការងារប្រចាំឆ្នាំ២០២៥ របស់សមាគម។
លោកស្រីបន្តថា៖កិច្ចប្រជុំខាងលើត្រូវបានបញ្ចប់នាម៉ោង១៩និង៣០នាទីយប់ នាថ្ងៃ ដដែល ហើយ គណះប្រតិភូ បាន អញ្ជើញ ចូលរួម កម្មវិធី Gala Dinner ដែល រៀបចំ ដោយ សមាគម AIMF ៕
ដោយ ៖ សំរិត