ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្ត​តាកែវ​៖​ សូមប្រុងប្រយ័ត្ន​ ពេលធ្វើដំណើរមកដល់ស្ពានកំពង់អំពិល​ ស្រុកបូរីជលសារ​ ព្រោះទឹកហូរច្រោះបណ្ដាលឱ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ ថ្ងៃសៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដែលទឹកហូរច្រោះបណ្ដាលឲ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។ 

រដ្ឋបាលខេត្ត​តាកែវ​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ ដោយប្រើប្រាស់មធ្យោបាយ ( រថយន្តធំៗ ) សូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិន ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ នឹង​ប្រញាប់​ជុសជួលស្ពាននេះ​ឡេីង​វិញ​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ប្រកបដោយ​សុខ​សុវត្ថិ​ភាព​ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖