ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោកទៅលក់ការ៉េម

ចែករំលែក៖

ខ្សែបម្រើអន្តរជាតិបារាំង Paul Pogbaដែលជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ នៅលើពិភពលោកបានឆ្លៀតឱកាស សម្រាកពីការងារទៅធ្វើជាអ្នកលក់ការ៉េម ក្នុងហាងមួយកន្លែងបង្កការភ្ញាក់ផ្អល់ដល់អតិថិជនដែលបានទៅទិញយ៉ាងខ្លាំង។

កីឡាករ Paul Pogba ដែលក្លិបបិសាច ក្រហម Manchester United ទើបតែទិញ ពីក្រុម Juventus ក្នុងតម្លៃ១០០លានផោន នោះបានបង្ហាញរូបថតមួយសន្លឹកដែល មានរូបគាត់ពាក់អាវកីឡាបាល់បោះរបស់ក្លិបHouston Rocketsនិងមួកពណ៌ខ្មៅ ឈរចាប់ការ៉េមលក់បម្រើដល់អតិថិជន ដែលចូលក្នុងហាង។

ខ្សែបម្រើវ័យ២៣ឆ្នាំនេះមិនបានចូលលេងជាមួយនឹងក្រុមបិសាចក្រហមឡើយពេលពួកគេយកឈ្នះលើក្រុម Bournemouth ដោយលទ្ធផល 3-1 នៅក្របខ័ណ្ឌ អង់គ្លេស Premier Leagueកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ កីឡាករដែលនាំជ័យជម្នះ ដល់លោកគ្រូបង្វឹក Jose Mourinho មាន Juan Mata, Wayne Rooney និង Zlatan Ibrahimovic។

កីឡាករ Paul Pogba នឹងអាចចូលរួម ក្រុមបិសាចក្រហមពេលពួកគេ ប៉ះក្រុម Southampton នៅរាត្រីថ្ងៃសុក្រខាងមុខ នេះ៕

Cp8Qg2uXgAA64RU


ចែករំលែក៖