ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung Electronics នឹងកើនឡើងដល់ ៣០ទ្រីលានវ៉ុនក្នុងឆ្នាំ២០១៦

ចែករំលែក៖

កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុម ហ៊ុន Samsung Electronics បានព្យាករថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននឹង កើន​ឡើងជាង៣០ទ្រីលានវ៉ុន(២៧ប៊ីលានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ឆ្នាំនេះ ដោយសារតែតម្រូវការខ្លាំងទៅលើទូរស័ព្ទស្មាតហ្វូន។

តាមរយៈការនាំចេញនេះគឺជាលើកទី ២ ហើយដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនបានឈានដល់៣០ទ្រីលានវ៉ុន។ កាលពី ឆ្នាំ២០១៣ដោយយោងទៅតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ FnGuide បានឱ្យដឹងថា តួលេខនៃប្រាក់ចំណេញប្រតិបត្តិការនេះបានឈានដល់៣៦,៧៨៥ទ្រីលានវ៉ុន។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះបានបន្ថែមទៀតថា ក្នុងឆ្នាំនេះចំណូលប្រតិបត្តិការ របស​់ក្រុមហ៊ុននឹងបន្តកើនឡើងពី២៣,២៦ទ្រីលានវ៉ុននៅចុងខែមីនាដល់២៧,៨៨ទ្រីលានវ៉ុន នៅចុងខែមិថុនា ហើយនឹងដល់ ៣០,៥៨ទ្រីលានវ៉ុននៅចុងខែសីហានេះ។

ក្នុងត្រីមាសទី២ ប្រាក់ចំណេញប្រតិ បត្តិការរបស់ក្រុមហ៊ុនបានឈានដល់គោលដៅដែលបានរំពឹងទុកពោលគឺដល់ចំនួន ៨,១៤៤ទ្រីលានវ៉ុន ដោយកើនឡើង ១៩,០៦ ភាគរយបើធៀបនឹងឆ្នាំមុនដែលមានចំនួន ៦,៨៩៨ទ្រីលានវ៉ុន។

ការលក់ដែលខ្លាំងគឺបានមកពីប្រភេទទូរស័ព្ទ Galaxy S7 ដែលបានជួយជំរុញ កំណើន​ប្រាក់ចំណេញប្រតិបត្តិការរបស់ ក្រុម​ហ៊ុនក្នុងត្រីមាសនៃខែមិថុនានេះ។

ក្រុមហ៊ុនស្រាវជ្រាវបានបន្ថែមទៀតថា នៅក្នុងពាក់កណ្តាលទី២នេះទូរស័ព្ទ Galaxy Note 7 ដែលនឹងដាក់លក់ថ្មីៗនេះក៏ នឹង​ជួយជំរុញប្រាក់ចំណេញប្រតិបត្តិការនេះផងដែរ។

ខណៈនោះដែរពួកគេបានព្យាករថា ការលក់របស់ក្រុមហ៊ុននឹងកើនឡើងដល់ ២០៦,៣៧ទ្រីលានវ៉ុនសម្រាប់ឆ្នាំនេះ ពោលគឺកើនឡើង២៩ភាគរយបើធៀបនឹងឆ្នាំមុនដែលមាន២០០,៦៥ទ្រីលានវ៉ុន។

ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើង២២,៦​ភាគរយហើយមកដល់ខែនេះ៕ រ័ត្ន

download


ចែករំលែក៖