ភ្នំពេញ៖ បុរសម្នាក់ខណៈមិនស្រួលខ្លួនអេីតក្បាលមកក្រោមធ្វើឱ្យងងឹតមុខដាំក្បាលធ្លាក់ចុះពីលេីឡៅតឿមកក្រោមកម្ពស់ប្រហែលជាង២ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅបុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ថិ វិញ ភេទប្រុស អាយុ៤៦ឆ្នាំ រងរបួស ផ្នែកឆ្អឹងខ្នងនិងត្រគៀក មានទីលំនៅរស់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងទៅលេីផ្ទះជាន់ឡៅតឿ បន្ទាប់មកក៏អេីតអោនកក្បាលមកក្រោមខណៈមិនស្រួលខ្លួនងងឹតមុខក៏ដាំក្បាលធ្លាក់ចុះមកក្រោមកម្ពស់ប្រហែលជាង២ម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារស្នើសុំរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល៕
ដោយ៖សុខាសែនជ័យ