ខេត្តបន្ទាយមានជ័យ៖ ហ្វូងគោដែលតែងតែដើរតាមផ្លូវបេតុងហ្នឹងផ្លូវលំតាមភូមិនីមួយៗនៅក្រុងប៉ោយប៉ែតត្រូវអាជ្ញាធរមូលដ្ឋានចាប់បង្ឃាំងទុកដោយព័ទ្ធរបងរង់ចាំម្ចាស់មកដោះស្រាយ។
យោងតាមការរៀបរាប់របស់ពលរដ្ឋនៅក្នុងភូមិមិត្តភាពបញ្ជាក់ថាៈ គោដែលអាជ្ញាធរភូមិមិត្តភាពចាប់នោះមានជាង២០ក្បាលដោយចាប់បានចំនួនពីរលើកគឺថ្ងៃទី៧និង៨ខែតុលាឆ្នាំ២០២៤យកដាក់ក្បែរស្នាក់ការភូមិមិត្តភាពសង្កាត់-ក្រុងប៉ោយប៉ែត ។
គាត់បន្តថាៈ ហ្វូងគោទាំងនោះតែងតែដើរដេកតាមផ្លូវ សាធារណៈ មុខផ្ទះពលរដ្ឋ ពេលយប់ព្រលប់ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋជាច្រើនករណីខណៈហ្វូងគោទាំងនោះដេកឬដើរតាមផ្លូវថ្នល់ដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ ធ្វើឲ្បប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍សារធារណៈបេះបោចផលដំណាំពលរដ្ឋទៅតាមគេហដ្ឋាន។ល។
ពួកគាត់បញ្ជាក់ថា ក្រោយពីអាជ្ញាធរមូលដ្ឋានចាប់ហ្វូងគោ ដែលធ្លាប់ដើរតាមផ្លូវភ្លាមគេមើលឃើញថាហាក់បីដូចជាមានភាពល្អប្រសើរក្នុងការធ្វើដំណើរដោយសុវត្តិភាពព្រោះកន្លងមកហ្វូងគោទាំងនោះក៏ធ្វើឲ្យស្ទះចរាចរណ៍ខ្លះៗដែរ សង្ឃឹមថាហ្វូងគោទាំងអស់ដែលតែងតែដើរអុកឡុកតាមផ្លូវសាធារណៈនិងផ្ទះពលរដ្ឋនោះហ្នឹងលែងមាន ហើយ ក្រុងប៉ោយប៉ែតក៏បានកែប្រែមុខមាត់មួយកំរិតទៀតដែលគ្មានហ្វូងគោដើរគោចរធ្វើឲ្យប៉ះពាល់ភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់ទៀតឡើយ ។
ករណីអាជ្ញាធចាប់គោខាងលើនោះក៏តម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់លែងគោតាមទីសាធារណៈតាមទីប្រជុំជននិងផាកពិន័យជាប្រាក់ផងដែរ។
លោកសន មុន្នី មេភូមិមិត្តភាពប្រាប់ថាលោករវល់ទៅប្រជុំនៅខេត្ត សូមឱ្យទៅរាប៎មើលនៅកន្លែងស្នាក់ការភូមិព្រោះនៅទីនោះមានអនុភូមិនៅទីនោះ ៕
ដោយ ៖ វណ្ណា