ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ថានៅប្រទេសប្រជាធិបតេយ្យគេមិនឈ្លោះជាមួយអ្នកសារព័ត៌មានទេ = ទុកឲ្យអ្នកសារព័ត៌មានផ្សាយតាមចិត្ត តើជឿបានទេ?

២- ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាមិនល្អ = ដោយសារពួកប្រតិកិរិយាជាអ្នកវាយតម្លៃតាមមនោគមន៍វិជ្ជារបស់ខ្លួន?

៣- ដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ = មិនឲ្យប្រើច្បាប់តើឲ្យប្រើស្អីទៅ?

៤- ការធ្វើបត្យាប័នជនល្មើសច្បាប់ឲ្យមកទទួលទោសនៅក្នុងប្រទេស = អាស្រ័យលើកិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេស មិនស្ថិតលើអ្នកវិភាគរត់ចោលស្រុកទេ?

៥- បើថាការធ្វើបត្យាប័នអ្នកទោសជាអំពើខុសច្បាប់ = អញ្ចឹងសហរដ្ឋអាមេរិកដែលសុំធ្វើបត្យាប័នជនជាតិអាមេរិកទៅទទួលទោសនៅសហរដ្ឋអាមេរិកវិញ គឺជាអំពើខុសច្បាប់ហើយឬ?

៦- ស៊ឹង សែនករុណា ប្រឆាំងតាំងពីនៅក្នុងប្រទេស = ឥឡូវបានចេញទៅនៅបរទេសប្រឆាំងកាន់តែខ្លាំងជាងមុនទៀត?

៧- សកម្មភាពបម្រើនយោបាយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = គឺជាអំពើខុសច្បាប់ដែលត្រូវទទួលទោសជំនួសមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។

៨- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិងបក្សពួក = រស់នៅក្នុងប្រទេសនិងប្រទេសជិតខាងមួយចំនួនគ្មានសុវត្ថិភាពទេ?

៩- ស៊ឹង សែនករុណា ដែលនិយាយរាល់ថ្ងៃនេះមិនប្រើចំណេះដឹងនិងតាមការពិតទេ = គឺនិយាយតែបម្រើមនោគមន៍វិជ្ជាប្រតិកិរិយាចក្រព័ត្តិនិយមប៉ុណ្ណោះ។

១០- ខ្មែរនៅក្រៅប្រទេសនិងអ្នកនៅក្នុងប្រទេសមានច្រើនណាស់ជិត២០លាននាក់ = ហេតុអីបានជាមានបញ្ហាតែមួយចំនួនតូចដែលត្រូវចាប់ខ្លួន? ៕ 

ដោយ ៖ សិលា


ចែករំលែក៖