ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- កុំមើលឃើញកំហុសតែថាកុំមុយនិស្ត = លោកសេរីក៏ចេះមានកំហុសរាប់មិនអស់ដែរ?
២- បញ្ហា លី សាម៉េត ជារឿងបុគ្គលដោយឡែក = មិនពាក់ព័ន្ធនឹងការដង្ហែកឋិនទានទៅកម្ពុជាក្រោមទេ?
៣- បើមានដើមឈើណាពុកស្អុយគឺដើមឈើនោះ = កុំយកមកនិយាយពីព្រៃទាំងមូល?
៤- ថារាជរដ្ឋាភិបាលមិនស្ថិតស្ថិរយូរនោះ = លុះដល់ពួកក្រុមឧទ្ទាមក្រៅច្បាប់ងាប់អស់ក៏រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាមិនទាន់ផុតរលត់ផង?
៥- ការដង្ហែរអង្គកឋិនទៅកម្ពុជាក្រោមមានតាំងពីសង្គមចាស់មក = ការដង្ហែអង្គកឋិនទៅកម្ពុជាក្រោមគឺជាសិទ្ធិនិងជាសទ្ធារបស់ពុទ្ធបរិស័ទខ្មែរ?
៦- កឋិនទានទៅកម្ពុជាក្រោមគឺជាកឋិនជារបស់រាជរដ្ឋាភិបាលកម្ពុជា = រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណកម្មាធិការៀបចំនិងដំណើរការអង្គកឋិនទាន។
៧- ទោះរាជរដ្ឋាភិបាលធ្វើអ្វីក៏មិនចេះត្រូវចិត្តក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែរ = មានតែចេះតែដំណើរការតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកុំស្តាប់ការនិយាយវាយប្រហាររបស់ពួកវា?
៨- ការនិយាយលាបព័ណ៌ថាមន្ត្រីរាជការមន្ត្រីនគរបាលយោធាសុទ្ធតែជាយួន = គឺជាការប្រមាថជាតិខ្មែរយ៉ាងជាក់ស្តែងមិនអាចប្រកែកបាន។
៩- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមបាននិយាយច្បាស់ថានឹងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា = ការផ្តួលរំលំរាជរដ្ឋាភិបាលស្មើនឹងចាត់ទុកគណបក្សប្រជាជនកម្ពុជាជាខ្មាំងសត្រូវ?
១០- ការបង្កើតរបស់ដែលហៅថារដ្ឋាភិបាលនីរទេសរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = នឹងធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់អាយុខ្លី? ៕
ដោយ ៖ សិលា